ជនបរទេសម្នាក់ ធ្លាក់ពីលើអគារខុនដូ កម្ពស់៥ជាន់ស្លាប់ នៅក្នុងថ្លុកឈាម ដោយមិនដឹងមូលហេតុ
ភ្នំពរញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមាន ជនជាតិបរទេសម្នាក់ស្លាប់ នៅអាគារខុនដូ ដែលមានកម្ពស់៥ជាន់ ក្នុងថ្លុកឈាម ដោយមិនទាន់ដឹងពីមូលហេតុ។
ហេតុការណ៍នេះបានបង្កើត ឲ្យភ្ញាក់ផ្អើលឡើង
កាលពីថ្ងៃទី២២ ខែវិច្ឆិការឆ្នាំ២០១៨ វេលាម៉ោង១៦និង១០នាទីយប់ នៅចំណុចអាគារ ខុនដូ បុរីសែនសុខ តាមបណ្តោយផ្លូវ៥៩៨ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានឲ្យដឹងថា មុនពេលកើតហេតុមាន ប្រជាពលរដ្ឋបានរាយការណ៍ តាមទូរស័ព្ទមកថាមានករណី មនុស្សស្លាប់នៅចំណុចខាងលើ ហើយក៍រាយការណ៍ បន្តទៅសមត្ថកិច្ចជំនាញ ការិយាល័យវិទ្យាសាស្រ្តរាជធានីភ្នំពេញ ចុះមកពិនិត្យដល់កន្លែងកើតហេតុ។
សពជនបរទេសខាងលើ មិនស្គាល់អត្តសញ្ញាណទេ ភេទប្រុស ស្លៀកខោខូវប៊យជើងវែង អត់មានពាក់អាវ។
បច្ចុប្បន្នសពត្រូវសមត្ថកិច្ចដឹកយកទៅ តម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីស្រាវជ្រាវបន្ត ព្រោះសពមិនមានលិខិតឆ្លងដែន ឫអត្តសញ្ញាណប័ណ្ណ នៅជាប់ខ្លួនទេ៕