ឯកឧត្តមអភិបាលរាជធានីភ្នំពេញឃួង ស្រេង ដឹកនាំគណៈប្រតិភូសាលារាជធានីទៅចូលរួមកិច្ចប្រជុំពេញអង្គអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMFនៅទីក្រុងប៉ារីសប្រទេសបារាំង
ភ្នំពេញ៖ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាអនុប្រធានអចិន្ត្រៃយ៏សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) បានដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញចាកចេញពីរាជធានីភ្នំពេញនាល្ងាចថ្ងៃទី៣០កញ្ញា ឆ្នាំ២០២៤ ដើម្បីចូលរួមកិច្ចប្រជុំពេញអង្គនៃសមាជិកការិយាល័យអចិន្ត្រៃយ៏លើកទី១០២នៃសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង(AIMF) នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញ ចូលរួមកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៏លើកទី១០២របស់(AIMF)ក្រោមមតិស្វាគមរបស់លោកជំទាវ Anne HIDALGO អភិបាលក្រុងប៉ារីសនិងជាប្រធានសមាគមAIMF។នៅថ្ងៃទី៤ខែតុលា ឯកឧត្តមអភិបាលរាជធានីភ្នំពេញនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅទី ក្រុងVillers.Cotterets ។ នាឧិកាសនោះ ក៏មានសន្ទរកថាស្វាគមន៏ដោយប្រធានាធិបតីសាធារណៈរដ្ឋបារាំង,ប្រធានាធិបតីសាធារណៈរដ្ឋទុយនេស៊ី និងអគ្គលេខាធិការហ្វ្រង់កូហ្វូនី ផងដែរ។ នាឧិកាសនោះ ក៏មានរៀបចំពិធីប្រគល់សិទ្ធជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីពីសាធារណៈរដ្ឋទុយនេស៊ី ទៅសាធារណៈរដ្ឋបារាំង។កម្មវិធីបន្តគឺ និយាយពីបញ្ហាប្រឈមនៃប្រជាពលរដ្ឋហ្រ្វង់កូហ្វូនីទៅកាន់យុគ្គសម័យបច្ចេកវិទ្យា,ពត៏មានពិត, ពត៏មានមិនពិត,ការសម្របសម្រួល,ពហុភាសា និងបញ្ញាសិប្បនិមិ្មតផងដែរ៕