ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទាហានរុស្ស៊ីឈានដល់កណ្តាលក្រុង Vuhledar ដែលជាទីក្រុងយុទ្ធសាស្ត្រនៅភាគខាងកើតអ៊ុយក្រែន

43

ម៉ូស្គូ៖អភិបាលខេត្ត Donetsk របស់អ៊ុយក្រែន នៅថ្ងៃអង្គារនេះបាននិយាយថា ទាហានរុស្ស៊ីបានទៅដល់កណ្តាលក្រុង Vuhledar ដែលជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់មួយ នៅភាគខាងកើតអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤។

ក្រុងនេះធ្លាប់ទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ីជាច្រើនលើក ចាប់តាំងពីការឈ្លានពានពេញទំហឹងរបស់ទីក្រុងម៉ូស្គូ។

អភិបាលខេត្ត លោក Vadym Filashkin បានព្រមានថា ស្ថានការណ៍នៅ Vuhledar កាន់តែធ្ងន់ធ្ងរ ហើយបានអំពាវនាវឱ្យប្រជាជនចាកចេញពីតំបន់នោះ។ លោកបានបន្ថែមថា កងទ័ពរុស្ស៊ីកំពុងវាយប្រហារទីក្រុង និងភូមិជុំវិញដោយឥតឈប់ឈរ។

អភិបាលខេត្តរូបនេះបានឱ្យដឹងទៀតថា មានតែជនស៊ីវិល ១០៧ នាក់ប៉ុណ្ណោះដែលនៅសល់នៅក្នុងទីក្រុង Vuhledar ដែលមុនសង្គ្រាមមានប្រជាជន ប្រហែល ១៤,០០០នាក់។

អ្នកវិភាគយោធាអ៊ុយក្រែនបាននិយាយថា ការគ្រប់គ្រងទីក្រុង Vuhledar នឹងផ្តល់ផលប្រយោជន៍យ៉ាងសំខាន់ដល់កងទ័ពរុស្ស៊ី ដោយអនុញ្ញាតឱ្យពួកគេឈានទៅមុខបន្ថែមទៀតនៅក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ ការរុលទៅមុខរបស់រុស្ស៊ីនៅ Vuhledar បានបណ្តាលឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់កងទ័ពរបស់ពួកគេផងដែរ៕

អត្ថបទដែលជាប់ទាក់ទង