ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់ នៅអង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​កំពង់ឆ្នាំង ដែលបាញ់បោះ​សេរី

116

កំពង់ឆ្នាំង៖ កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើការស្រាជ្រាវឃាត់ខ្លួនមន្ដ្រីយោធាម្នាក់ ដែលបម្រើការងារនៅអង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​កំពង់ឆ្នាំង យកទៅសួរនាំដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងករណីបាញ់បោះ​សេរី កាលពីវេលា​ម៉ោងប្រហែល១១យប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា សង្កា​ត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង។

បើតាមកម្លាំងសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យខាងលើ មាន​ឈ្មោះ គង់ ដា​រ៉ូ ភេទ​ប្រុស អាយុ២៣ឆ្នាំ បំរើ​ការងារ​ផ្នែក​ខាង (ហិរញ្ញវត្ថុ) ក្នុង​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​កំពង់ឆ្នាំង ​ហើយជាកូន​អ្នកធំ​ម្នាក់នៅទីនោះផងដែរ។

កម្លាំងសមត្ថកិច្ច បានបញ្ជាក់ថា មុនកើតហេតុ ជនសង្ស័យមក​តាម​ប្អូន ​កំពុង​ផឹកស៊ី​នៅផ្ទះ​មិត្ត​ភក្តិ ឲ្យត្រឡប់ទៅ​ផ្ទះ​វិញ ប៉ុន្តែ​ប្អូន​ប្រកែក​មិន​ព្រមទៅ ​ក៏មាន​ការឈ្លោះប្រកែក​គ្នា ទើប​បណ្ដាលឲ្យ​មានកា​រ​ផ្ទុះអាវុធ​កើតឡើង តែ​មិន​បណ្ដាលឲ្យមាន​គ្រោះថ្នាក់​ ឬ​របួសស្នាម​អ្វី​ឡើយ៕

អត្ថបទដែលជាប់ទាក់ទង