ក្រសួងអប់រំ ចេញសេចក្តីណែនាំពីវិធានការសុខភាព និងសុវត្ថិភាពក្នុងដំណើរការសំណេរសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ភ្នំពេញ៖ដើម្បីចូលរួមលើកកម្ពស់ការថែទាំសុខភាព និងសុវត្ថិភាពសម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និង បេក្ខជនអំឡុងពេលនៃដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំបន្ថែមពីវិធានការសុខភាព និងសុវត្ថិភាពក្នុងដំណើរការសំណេរសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៕