សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចបង្កើតគណៈកម្មការជាតិ រៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦, ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ជាប្រធាន
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦។ នេះបើតាមសេចក្តីសម្រេចដែលទទួលបាននៅថ្ងៃទី៨ ខែតុលានេះ។
គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ មានឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាប្រធាន៕