ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការវាយប្រហាររបស់រុស្ស៊ីនៅ Kharkiv សម្លាប់មនុស្ស ២នាក់ និងរបួសជាង ៣០នាក់

31

ក្រុងកៀវ៖ការវាយប្រហាររបស់រុស្ស៊ី ទៅលើទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់ និងរបួសជាង ៣០នាក់ រួមទាំងកុមារផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។
អភិបាលក្រុង Kharkiv លោក Oleh Syniehubov បាននិយាយថា កងកម្លាំងរុស្ស៊ី បានទម្លាក់គ្រាប់បែកប្រហែល ៤គ្រាប់ ទៅលើទីក្រុងនេះ កាលពីពេលរសៀល។ លោកបានបន្ថែមថា មនុស្សយ៉ាងហោចណាស់ ៣នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារនៅព្រឹកព្រលឹម។ រោងចក្រផលិតជនស៊ីវិលមួយ ត្រូវបានវាយប្រហារ និងបានឆេះផងដែរ។
Kharkiv ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន ស្ថិតនៅចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ពីព្រំដែនរុស្ស៊ី ហើយត្រូវបានរុស្ស៊ីវាយប្រហារជាញឹកញាប់ ចាប់តាំងពីការឈ្លានពានពេញលេញ របស់រុស្ស៊ី កាលពីឆ្នាំ២០២២។ កាលពីសប្តាហ៍មុន ការវាយប្រហាររបស់រុស្ស៊ី ទៅលើទីក្រុងនេះ បានបណ្តាលឱ្យមានមនុស្ស ១០នាក់រងរបួស៕

អត្ថបទដែលជាប់ទាក់ទង