ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិនរំពឹងថានឹងមាន «បរិយាកាសថ្មី» ជាមួយរដ្ឋាភិបាលថ្មីរបស់ជប៉ុន

49

ប៉េកាំង៖រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បានប្រាប់សមភាគីជប៉ុនថ្មីរបស់លោក លោក Takeshi Iwaya ថា ចិនរំពឹងទំនាក់ទំនងកាន់តែប្រសើរ ជាមួយរដ្ឋាភិបាលជប៉ុនថ្មី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។
ក្នុងជំនួបតាមទូរស័ព្ទ លោក Wang បាននិយាយថា ចិនកោតសរសើរចំពោះ «សញ្ញាវិជ្ជមាន» ពីជប៉ុន ក្នុងការអភិវឌ្ឍទំនាក់ទំនង និងរំពឹងថានឹងមាន «បរិយាកាសថ្មី» និង «ការវិវត្តថ្មី» ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ទំនាក់ទំនងរវាងចិន និងជប៉ុន បានប្រឈមនឹងបញ្ហាជាច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងជម្លោះទឹកដី ការហាមឃាត់ការនាំចូលអាហារ និងភាពតានតឹងពាណិជ្ជកម្ម។ ទោះជាយ៉ាងណាក៏ដោយ លោក Wang បាននិយាយកាលពីខែកក្កដាថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ ស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយ បន្ទាប់ពីបានដោះស្រាយបញ្ហាមួយចំនួន។
ការវាយប្រហារដោយចាក់ ទៅលើជនជាតិជប៉ុនពីរនាក់ កាលពីដើមឆ្នាំនេះ ក៏បានបង្កឱ្យមានការព្រួយបារម្ភអំពីអារម្មណ៍ប្រឆាំងនឹងជប៉ុន នៅក្នុងប្រទេសចិន។ ក្រសួងការបរទេសចិន បាននិយាយថា ករណីទាំងនោះ គឺជាករណីឯកជន ហើយចិននៅតែប្តេជ្ញាការពារសុវត្ថិភាព របស់ជនបរទេសទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង