ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ហ៊ុន ម៉ានី៖ «សាមគ្គីឯកភាព ដែលឆ្លងកាត់ការសាកល្បងបំបែកបំបាក់ គឺជាសាមគ្គីឯកភាពដែលរឹងមាំបំផុត»

51


រតនគិរី៖ឯកឧត្ដម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា សាមគ្គីឯកភាពគណបក្សប្រជាជនកម្ពុជា ដែលឆ្លងកាត់ការសាកល្បងបំបែកបំបាក់ គឺជាសាមគ្គីឯកភាពដែលរឹងមាំបំផុត។
ក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តរតនគិរី នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្ដមបានអះអាងថា មិនថាការដឹកនាំនៅក្នុងបរិបទណានោះទេ កត្តាសាមគ្គីឯកភាពផ្ទៃក្នុងនៃអង្គភាព ក្រុមការងារ ឬគណបក្សនយោបាយនីមួយៗជាគន្លឹះដ៏សំខាន់ និងចាំបាច់ជាទីបំផុត។
ក្នុងន័យនេះឯកឧត្ដមហ៊ុន ម៉ានី បានកោតសរសើរដល់សមាជិកសមាជិកាទាំងអស់របស់គណបក្សប្រជាជនកម្ពុជា ដែលបានបន្តចូលរួមការងារដ៏មមាញឹក ហើយផ្តល់ជាគុណប្រយោជន៍ជូនដល់ប្រជាជន និងប្រទេសជាតិ ប្រកបដោយស្មារតីខ្ពស់ក្នុងការថែរក្សាឯកភាពសាមគ្គីភាពផ្ទៃក្នុង បានកាន់តែរឹងមាំបន្ថែមទៀត ទោះបីជាយើងធ្លាប់បានឆ្លងកាត់ការប៉ុនប៉ង សាកល្បងបំបែកបំបាក់ ដោយចេតនាអាក្រក់ពីក្រុមទុច្ចរិតយ៉ាងណាក៏ដោយ។
ឯកឧត្ដមបានបន្ថែមទៀតថា គណបក្សប្រជាជនកម្ពុជា នឹងបន្តបម្រើប្រទេសជាតិ និងប្រជាជន ជាមួយសក្តានុពលភាពនៃភាពរឹងមាំនេះឆ្ពោះទៅមុខ ប្រកបដោយថាមភាព និងភាពជឿជាក់ ព្រោះថាសាមគ្គីឯកភាព ដែលឆ្លងកាត់ការសាកល្បង គឺជាសាមគ្គីឯកភាពដែលរឹងមាំបំផុត៕

អត្ថបទដែលជាប់ទាក់ទង