ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ ២នាក់ទៅតុលាការ ដែលប្រើប្រាស់អាវុធខុសច្បាប់

103


ព្រះសីហនុ៖ នៅវេលាម៉ោង ១៤ និង ៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ការិយាល័យបទល្មើសព្រហ្មទណ្ឌ បានបង្កសំណុំរឿងបញ្ជួនទៅសាលាដំបូង ខេត្តព្រះសីហនុចំនួន ២សំណុំរឿងៈ
១. រក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់ ជនសង្ស័យ ០១នាក់ ឈ្មោះ អេង រដ្ឋា ភេទប្រុស អាយុ ៤៨ឆ្នាំមុខរបរ ធ្វើស្រែ មានទីលំនៅភូមិព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល។
+ព្រមទាំងវត្ថុតាងអាវុធអាកា ៤៧ចំនួន ០១ដើមលេខ 07307, បង់ចំនួន ០១, គ្រាប់ចំនួន ៧៤គ្រាប់, សំបកកាទុះចំនួន ០៨, អាវុធវាំងឌឺឡុង ០១ដើម និងខោនគរបាលចំនួន ០២ ។
២. ទទួលផលចោរកម្មជនសង្ស័យ ០១នាក់ ឈ្មោះ យ៉ាង លីជី ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរទទួលបញ្ជាំ មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ព្រមទាំងវត្ថុតាងម៉ូតូចំនួន ១៦គ្រឿង, ប្រគល់ឱ្យម្ចាស់ដើមវិញចំនួន ០២គ្រឿង និងចំនួន ១៤គ្រឿង បញ្ជួនទៅកាន់សាលាដំបូងខេត្ត។

អត្ថបទដែលជាប់ទាក់ទង