ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងយុត្តិធម៌ ចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញលទ្ធផលរយៈពេល៩ខៃ នៃយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តី និងភាពមិនប្រក្រតីតាមតុលាការ

43

ភ្នំពេញ៖ក្រសួងយុត្តិធម៌ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផលរយៈពេល៩ខៃ ឆ្នាំ២០២៤នេះ នៃយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែល ទទួលបាននៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ។
ឯកឧត្ដមជិន ម៉ាលីន រដ្ឋលេខាប្រចាំការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤,ឯកឧត្ដមកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផលការងាររយៈពេល៩ខែ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលត្រូវបានប្រកាសដាក់ចេញកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤កន្លងទៅ។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃគណៈបញ្ជាការដឹកនាំយុទ្ធនាការ និងសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមជម្រាបជូនសាធារណជនអំពីលទ្ធផលសំខាន់ៗនៃការអនុវត្តយុទ្ធនាការទាំង ២ ខាងលើសម្រាប់រយៈពេល ៩ខែ ដូចខាងក្រោម៖
-ទី១៖ ក្នុងរយៈពេល ៩ខែកន្លងទៅ សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស បានចាត់ការសំណុំរឿងទាំងអស់ ទាំងសំណុំរឿងព្រហ្មទណ្ឌ ទាំងសំណុំរឿងរដ្ឋប្បវេណី និងសំណុំរឿងដទៃទៀត បានសរុបចំនួន ១៣២,៨០៥សំណុំរឿង ស្មើនឹង ៧៣,៥១% នៃសំណុំរឿងទាំងអស់នៅទូទាំងប្រទេស សរុបចំនួន ១៨០,៦៦១សំណុំរឿង ក្នុងនោះមានទាំងសំណុំរឿងដែលមានមុនពេលប្រកាសដាក់ចេញយុទ្ធនាការ និងសំណុំរឿងដែលចូលថ្មីក្រោយពេលប្រកាសដាក់ចេញយុទ្ធនាការ៕

អត្ថបទដែលជាប់ទាក់ទង