ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមកើត ឆែ ៖ធ្វើទស្សនកិច្ចសិក្សាស្តីពីការគ្រប់គ្រងសហគ្រាសសាធារណៈ និងភាគហ៊ុនរបស់រដ្ឋ នៅទីក្រុងតូក្យូ និងទីក្រុងណាហ្គូយ៉ា ប្រទេសជប៉ុន

47

ក្រុងតូក្យូ៖នៅថ្ងៃទី២១ខែតុលា២០២៤ឯកឧត្ដមកើត ឆែ អភិបាលរងរាជធានីភ្នំពេញអញ្ជើញទស្សនកិច្ចសិក្សាស្តីពីការគ្រប់គ្រងសហគ្រាសសាធារណៈ និងភាគហ៊ុនរបស់រដ្ឋ នៅទីក្រុងតូក្យូ និងទីក្រុងណាហ្គូយ៉ា ប្រទេសជប៉ុន។
នៅថ្ងៃទី១ ក្នុងក្របខណ្ឌដំណើរទស្សនកិច្ចសិក្សា, ឯកឧត្ដមកើត ឆែ បានចូលរួមជាមួយគណៈប្រតិភូអន្តរក្រសួង ដើម្បីសិក្សាស្វែងយល់អំពីដំណើរវិវត្តនៃការគ្រប់គ្រងសហគ្រាសសាធារណៈ នៅសាកលវិទ្យាល័យ Aichi Gakun និងបានធ្វើទស្សនកិច្ចនៅអាជ្ញាធរកំពង់ផែណាហ្គូយ៉ា ដើម្បីស្តាប់នូវបទបង្ហាញស្តីពីបទពិសោធន៍នៃការគ្រប់គ្រងកំពង់ផែណាហ្គូយ៉ា ដែលជាកំពង់ផែដ៏សំខាន់ និងធំជាងគេនៅប្រទេសជប៉ុន​ បម្រេីឱ្យការដឹកជញ្ជូន​ និងការផ្លាស់ប្តូរពាណិជ្ជកម្មក្នុងតំបន់​ និងអន្តរជាតិ​៕

អត្ថបទដែលជាប់ទាក់ទង