ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត ដឹកអេតចាយសំពីងសពោង ហួសកំណត់ ដែលត្រូវសមត្ថកិច្ចឃាត់អប់រំ ពិន័យ ជាញឹកញាប់ តែមិនព្រមរាងចាល បានក្រឡាប់ផ្ងារជើង

109

កណ្តាល៖ នគរបាល ស្រុកស្អាង បានឲ្យដឹងថា នេះហើយលទ្ធផលរថយន្ត ដឹកអេតចាយសំពីងសពោង ហួសកំណត់ ដែលត្រូវសមត្ថកិច្ចឃាត់អប់រំ ពិន័យ ជាញឹកញាប់ តែមិនព្រមរាងចាល បានក្រឡាប់ផ្ងារជើង កណ្តាលថ្នល់ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១១និង៣០នាទី នៅចំណុចលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

រថយន្ត១គ្រឿង បើកបរដោយឈ្មោះ មន ណាឌីន ភេទប្រុស អាយុ ២៤ឆ្នាំ ស្រុកកំណើតនៅខេត្តកំពង់ស្ពឺ បច្ចុប្បន្ន មកស្នាក់នៅធ្វើជាកម្មករ នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បានបើកបរពីជើងទៅត្បូង ដោយដឹកអេតចាយ សំពីងសំពោង ហើយមកក្រឡាប់ចំកណ្តាលផ្លូវ ប៉ុន្តែសំណាងល្អដែរ ដែលមិនមានប៉ះពាល់ ឬគ្រោះថ្នាក់ដល់អ្នកដំណើរ និងផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ ។ ករណីខាងលើនេះ ត្រូវសមត្ថកិច្ចកោះហៅ អ្នកបើកបរមកអប់រំ និងផាកពិន័យតាមផ្លូវច្បាប់ និងតម្រូវអោយរកមធ្យាយបាយមកស្ទូច រថយន្ត និងដឹកអីវ៉ាន់ចេញពីផ្លូវសាធារណៈ ដើម្បីកុំឲ្យកកស្ទះចរាចរណ៏យូរពេក ។

សូមបញ្ជាក់ថា ករណីដឹកសំពីសំពោងហួសកំណត់នេះ ត្រូវបានប្រជាពលរដ្ឋជាច្រើន ធ្វើការរិះគន់ ខឹងសម្បារយ៉ាងខ្លាំង ព្រោះតែខ្លាចមានករណីដូចខាលើនេះ កើតឡើង រីឯសមត្ថកិច្ចវិញ ក៏តែងតែចាប់ឃាត់អប់រំ ផាកពិន័យ តាមផ្លូវច្បាប់ ជាញឹកញាប់ផងដែរ ប៉ុន្តែអ្នកប្រព្រឹត្តខុសច្បាប់ទាំងនោះ មិនព្រមកែប្រែឡើយ…៕

អត្ថបទដែលជាប់ទាក់ទង