ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តំបន់ទេសចរណ៍ក្នុងស្រុកដ៏ពេញនិយមតែគេមើលរំលងគឺនៅចុងខ្សាច់ និងជ្រោយព្រីងក្នុងមូលដ្ឋានស្រុកកៀនស្វាយ

45

កណ្ដាល៖តំបន់ទេសចរណ៍ក្នុងស្រុកដ៏ពេញនិយមស្ថិតនៅចុងខ្សាច់ និងជ្រោយព្រីងក្នុងមូលដ្ឋានស្រុកកៀនស្វាយនៃខេត្តកណ្ដាលនាថ្ងៃចុងសប្ដាហ៍និមួយៗពោលគឺថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យគេសង្កេតឃើញអ្នកទេសចរណ៍នាំគ្នាទៅដើរលេងកម្សាន្តលើដងទំនប់ដែលហ៊ុមព័ទ្ធដោយផ្ទៃទឹកបឹងនារដូវវស្សានៅតំបន់ខាងលើនោះដ៏ច្រើនហើយអ្នកទេសចរណ៍ក្នុងស្រុកនិមួយៗពួកគាត់បាននាំគ្នាក្រាលកន្ទេលអង្គុយលេងកម្សាន្តជាលក្ខណះគ្រួសារ និង មិត្តភត្រ័្តដោយមើលទេសភាពនៃតំបន់ព្រៃរាំងឬដើមរាំងលិចទឹកនៅទីនោះប្រកបដោយបរិយាកាសសប្បាយីករាយតាំងពីព្រឹករហូតដល់ល្ងាចហើយអ្នកទេសចរណ៍ខ្លះទៀតពួកគាត់នាំគ្នាអង្គុយលេងរហូតដល់រាត្រីម៉ោង៩ឬ១០ទើបត្រឡប់មកគេហដ្ឋានវិញ។

  តំបន់ទេសចរណ៍នៅទីនោះប្រកបដោយបរិយាកាសត្រជាក់ធ្លាក់ខ្យល់ជំនោរបកមករំភ្លើយៗមានផាសុខភាពទៅហើយដោយមិនចង់ឃ្លាតព្រោះសប្បាយនាតំបន់ទេសចរណ៍ធម្មជាតិមួយនេះ។

    ក្នុងនោះបងប្អូនអ្នកទេសចរណ៍ក្នុងស្រុកពួកគាត់ក៏សំណូមពរដល់រដ្ឋបាលស្រុកកៀនស្វាយនៃខេត្តកណ្ដាលតាមរយះគេហទំព័រភ្នំពេញរីផតធ័រកាលពីរសៀលថ្ងៃទី២៧ខែតុលាឆ្នាំ២០២៤នេះថាដោយសុំជួយដាក់កម្លាំងសមត្ថកិច្ចប៉ូលិសនិងប៉េអឹមស្រុកចុះជួយមើលការពារនូវសន្តិសុខ សណ្ដាប់សាធារណៈផងព្រោះអីអត់ដែលឃើញវត្តមានកម្លាំងសមត្ថកិច្ចចុះទៅដល់ទីនោះទេពោលគឺមានតែអ្នកទេសចរណ៍តែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង