ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីអ៉ីរ៉ង់ អះអាងថាមិនចង់ធ្វើសង្រ្គាមជាមួយអ៉ីស្រាអែលឡើយ តែសន្យាវាយបកវិញ

50

តេហេរ៉ង់៖ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃអាទិត្យ ទី២៧ ខែតុលាបាននិយាយថាអ៉ីរ៉ង់មិនចង់ធ្វើសង្រ្គាមជាមួយអ៉ីស្រាអែលនោះទេ ប៉ុន្តែបានត្រៀមលក្ខណៈជាស្រេច ដើម្បីចាត់វិធានការឆ្លើយតបឱ្យបានសមស្រប ទៅនឹងការវាយប្រហាររបស់អ៉ីស្រាអែលកាលពីចុងសប្ដាហ៍កន្លងទៅនេះលើទីតាំង យោធារបស់អ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងទៅកាន់កិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Pezeshkian បានគូសបញ្ជាក់ដូច្នេះថា «យើងមិនចង់ធ្វើសង្រ្គាមឡើយ ប៉ុន្តែយើងនឹងការពារសិទ្ធិរបស់ប្រជាជាតិ និងប្រទេសរបស់យើង»។ លោកបន្ថែមថាអ៉ីរ៉ង់នឹងធ្វើការឆ្លើយតបយ៉ាងសមស្របមួយទៅនឹងការឈ្លានពានរបស់របប Zionist (អ៉ីស្រាអែល)។

គួរបញ្ជាក់ថា កាលពីសៅរ៍ចុងសប្ដាហ៍កន្លងទៅ អ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសលើទីតាំងយោធានៅលើទឹកដីអ៉ីរ៉ង់ ជាការសងសឹកទៅនឹង ការវាយប្រហាររបស់អ៉ីរ៉ង់លើអ៉ីស្រាអែលកាលពីថ្ងៃទី១ ខែតុលា។ ក្រោយការសងសឹកនេះដែលបានផ្ដាច់ជីវិតទាហានអ៉ីរ៉ង់ ៤នាក់ អ៉ីស្រាអែលក៏បានព្រមានផងដែរថា ខ្លួននឹងសងសឹកកាន់តែធ្ងន់ធ្ងរជាងនេះ ប្រសិនបើអ៉ីរ៉ង់ហ៊ានបាញ់តដៃ៕

អត្ថបទដែលជាប់ទាក់ទង