ឯកឧត្ដមកើត ឆែ ៖រដ្ឋបាលរាជធានីមិនដែលបានហាមឃាត់ ឬរំខានចំពោះសកម្មភាពនានារបស់អង្គការសង្គមស៊ីវិលម្តងណាទេ បើអង្គការនោះធ្វើសកម្មភាពដោយស្របច្បាប់
ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញមិនដែលបានហាមឃាត់ ឬរំខានចំពោះសកម្មភាពនានារបស់អង្គការសង្គមស៊ីវិលម្តងណាទេ បើអង្គការនោះធ្វើសកម្មភាពដោយស្របច្បាប់។
ឯកឧត្តមកើត ឆែ អភិបាលរងរាជធានីភ្នំពេញថ្លែងបែបនេះនៅក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនៅរាជធានីភ្នំពេញក្រោមប្រធានបទស្តីពីការឈ្វេងយល់អំពីតួនាទីសង្គមស៊ីវិលក្នុងក្របខណ្ឌយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១បានបង្ហាញពីភាពសុដមនីយ៏កម្មរវាងរាជរដ្ឋាភិបាលកម្ពុជាក៏ដូចអាជ្ញាធរដែនដីជាមួយអង្គការសង្គមស៊ីជាដៃគូអភិវឌ្ឍន៏។
វេទិការនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៨តុលា ដោយមានការអញ្ជើញ ចូលរួមពីពីឯកឧត្តម កឹមរត្ន័ វិសិដ្ឋ នាយករងខុទ្ទការល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា,រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ពន្ធ័សង្គមស៊ីវិល និងឯកឧត្តមកើត ឆែ អភិបាលរងនិងជាតំណាងឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ។ ឯកឧត្តមកើត ឆែ បានមានប្រសាសន៏ថា៖ជាការពិតណាស់រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល គឺជាដៃគូដ៏មានសារសំខាន់ក្នុងការផ្តល់ និងគាំទ្រដល់សេវាសង្គម បច្ចេកទេស សុខភាពនៅតាមមូលដ្ឋានជនបទ សហគមន៏ក្រីក្រ តំបន់មិនរៀបរយ និងបំពេញ បន្ថែមនូវភាពមិនពេញលេញនៃការផ្តល់សេវាសាធារណៈរបស់អាជ្ញាធរមូលដ្ឋានដើម្បីជំរុញកំណើនសេដ្ឋកិច្ច សង្គមកិច្ច កាត់បន្ថយភាពក្រីក្រក្នុងនោះរាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលថ្នាក់ក្រោមជាតិតែងបានលើកទឹកចិត្តតាមគ្រប់រូបភាពដល់ សមាគម,អង្គការមិនមែនរដ្ឋាភិបាលទាំងក្នុងស្រុក និងបរទេសទាំងអស់ដែល
កំពុងធ្វើសកម្មភាពស្របច្បាប់បំរើប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយរដ្ឋបាលរាជធានីភ្នំពេញមិនដែលបានហាមឃាត់ឬរំខានចំពោះសកម្មភាពរបស់សមាគម ឬ អង្គការសង្គមស៊ីវិលម្តងណាទេបើសមាគម,ឬអង្គការសង្គមស៊ីវិលនោះធ្វើសកម្មភាពដោយស្របច្បាប់។
ឯកឧត្តមកើត ឆែ បញ្ជាក់ថា៖ការជួបជុំគ្នាពេលនេះ គឺមិនមែនចៅហ្វាយនាយជាមួយកូនចៅនោះទេ តែជាដៃគូអភិវឌ្ឍន៏។បើជាដៃគូ ហើយគឺយើងរួមគ្នាដើរលើផ្លូវតែ១ មានគោលដៅតែមួយគឺការអភិវឌ្ឍន៏ប្រទេស ជាតិជាមួយគ្នាមិនមែនខ្វែងគំនិតគ្នាទេ សុំធ្វើសកម្មភាពដោយស្របច្បាប់។
នាឧិកាសនោះដែរ ឯកឧត្តម កឹមរត្ន័ វិសិដ្ឋ នាយករងខុទ្ទការល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ដែរថា៖ រាជរដ្ឋាភិបាល បានផ្តល់សារសំខាន់នឹងផ្តល់ឧិកាសដល់សមាគម.អង្គការក្រៅរដ្ឋាភិបាលក្នុងភាពជាដៃគូនឹងមានភាពស្មោះត្រង់ បំពេញចំណុចខ្វះខាតឪ្យិគ្នាទៅវិញទៅមក ជជែកគ្នារកហេតុផលមិនមែនតឹងសសៃកដាក់គ្នាទេ។ជាមួយគ្នានេះ ឯកឧត្ដមបានសូមបងប្អូន សមាគម.អង្គការមិនមែនរដ្ឋាភិបាលត្រូវស្វែងយល់ពីអត្ថន៏យនឹងខ្លឹមសារនៃនយោបាយបញ្ជកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលអាណត្តិទី៧អោយបានច្បាស់លាស់ទើបយើងធ្វើសកម្មភាពចំគោលដៅ។ឯកឧត្តមបន្តទៀតថា៖យើងខ្មែរតែ១មិនត្រូវស្តាប់អ្នកមិនមែនខ្មែរ និងត្រូវរក្សាអោយបានសន្តិភាព គ្មានសន្តិភាពគ្មានអ្វីៗទាំងអស់ដោយឯកឧត្តមកឹមរ័ត្ន វិសិដ្ឋ បានលើកជាឧទាហរណ៏ប្រទេសកំពុងមាន សង្គ្រាមនៅមជ្ឈឹមបូពារ៏នៅអ៊ុយក្រែនជាដើមតើអង្គការសង្គមស៊ីវិលឬសកម្មភាពសង្គមទាំងឡាយអាចធ្វើសកម្មភាពបានទេ?យើងត្រូវយល់តំលៃនៃសន្តិភាព។ នាឧិកាសនោះដែរក៏មានការបកស្រាយពីមន្ត្រីជំនាញលើការប្រតិបត្តិគោលនយោបាយបញ្ជកោណនិងអត្ថប្រយោជន៏នៃការប្រើប្រាស់ប្រពន្ធ័គាំពារសុខមាលភាពសង្គម(ប.ស.ស)ផងដែរ៕