ទិដ្ឋភាពនៃការអបអរសាទរ ខួបលើកទី ២០ នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនីមានមនុស្សច្រើនកុះករទស្សនាការបាញ់កាំជ្រួច
ភ្នំពេញ៖ទិដ្ឋភាពនៃការអបអរសាទរ ខួបលើកទី ២០ នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ មានមនុស្សម្នាយ៉ាងច្រើនកុះករ បានអញ្ជើញទស្សនា និងលេងកម្សាន្តនៅមុខព្រះបរមរាជវាំង។
នេះបើយោងតាមផេងផ្លូវកាតសម្ដេចមហាបវរធិបតីហ៊ុន ម៉ាែណត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាថ្ងៃ២៧តុលានេះ។
សូមបញ្ជាក់ថា ដើម្បីអបអរសាទរខួប២០ព្រះវស្សានៃការគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រជាទីគោរពសក្ការៈ គណៈកម្មការបុណ្យជាតិ និងអន្តរជាតិ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំការបាញ់កាំជ្រួចនៅមុខព្រះបរមរាជវាំងរយពពេល៣ថ្ងៃជាប់គ្នា គឺយប់ថ្ងៃទី២៨ ២៩ និង៣០ ខែតុលា។
នៅសួនច្បារមុខព្រះបរមរាជវាំងក៏មានរៀបចំតាំងពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ខណៈតាមដងផ្លូវនានារៀបចំលំអដោយភ្លើងពណ៌ប្រកបដោយសោភណភាព។
ការបាញ់កាំជ្រួច និងការរៀបចំលំអរក្នុងរាជធានី នាំឱ្យមានការចាប់អារម្មណ៍ពីសំណាក់ពលរដ្ឋខ្មែរ និងអ្នកទេសចរអន្តរជាតិ៕