ជនសង្ស័យ០២នាក់ មុខរបរផ្សេងគ្នា ត្រូវបាន សមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាល ស្ទឹងមានជ័យទី១ ឃាត់ខ្លួន ករណីគាស់ផ្ទះយកលុយជាង១ម៉ឺនដុល្លារ
នៅវេលាម៉ោង១៥÷ ០០នាទី រសៀលថ្ងៃទី ២៣ ខែ ១១ ឆ្នាំ២០១៨ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័ទី១ បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សំរួល លីណា ភេទ ប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ គឺឃាត់ខ្លួនពីបទ គាស់ទ្វារដំបូលលើ ផ្ទះល្វែង ចូលលួចទ្រព្យសម្បត្តិ គ្រឿងអល័ង្កា នឹង ប្រាក់រៀល ប្រាក់ដុល្លា សរុប ជិតមួយមុឺនដុល្លាអាមេរិក។
ជនរងគ្រោះឈ្មោះ សំ សិទ្ធី ទេទ ស្រី អាយុ ៤៥ឆ្នាំ មុខរបរ លក់ដូរ ជាម្ចាស់ផ្ទះកើតហេតុ លេខ ០៧ ក្រុមទី៨ ផ្លូវលំ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ចំពោះហេតុការណ៏កើតឡើង នៅវេលាម៉ោង ២៣ ០០នាទីយប់ ថ្ងៃទី២២ ខែ ១១ ឆ្នាំ២០១៨ ពេលម្ចាស់ផ្ទះមិននៅ ដើរលេងបុណ្យអុំទូក ជនល្មើសក៏ចូលលួចតែម្តង ។
ក្រោយទទួលពាក្យបណ្តឹង សមត្ថកិច្ចនគរបាល បានកំណត់ មុខសញ្ញា ឈានដល់ រហូត ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ នឹងដកហូតវត្ថុតាងបានមកវិញមួយចំនួនធំ ប្រគល់អោយម្ចាស់ដើមវិញ ចំណែកជនសង្ស័យ បានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការបន្ត៕
នៅវេលាម៉ោង១៦÷៣០នាីរសៀល ថ្ងៃទី ២៣ ខែ ១១ ឆ្នាំ២០១៨ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រស់ សុភាព ភេទប្រុស អាយុ ៣៥ឆ្នាំ ទីលំនៅ នឹងមុខរបរមិនពិតប្រាកដ ពីបទ សង្ស័យជួញដូរនូវសារធាតុញៀនខុសច្បាប់ ពេលឃាត់ខ្លួន ដកហូតបានម៉្សៅក្រាមព៌ណស ថ្លាសង្ស័យសារធាតុញៀនចំនួន៤កញ្ចប់តូច។
ជនសង្ស័យខាងលើ កំពុងឈរលក់នៅចំណុច ផ្លូវលំ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ បច្ចុប្បន្នជនសង្ស័យម្នាក់ខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការបន្ត ៕