ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក លី សាម៉េត ហៅគ្រូមា ចេញមុខបកស្រាយ និងទទួលស្គាល់កំហុសទាំងអស់ដែលខ្លួនបានប្រព្រឹត្តព្រោះតែភាពលោភលន់ ,រឿងនេះមិនមែនរឿងនយបាយទេគឺបោកគេគួរតែជាប់គុកសិនកុំឱ្យអ្នកក្រោយយកគំរូ

38

ភ្នំពេញ៖លោកលី សាម៉េត ហៅគ្រូមា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញមុខបកស្រាយ និងទទួលស្គាល់កំហុសទាំងអស់ដែលខ្លួនបានប្រព្រឹត្តកាលពេលកន្លងទៅ ព្រោះតែការលោភលន់។

ក្នុងវីដេអូដែលមានរយៈពេល៥នាទី លោកលី សាម៉េត បានសុំទោសទៅកាន់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលកន្លងទៅខ្លួនពិតជាបានយកឈ្មោះរបស់សម្ដេចតេជោ ហ៊ុន សែន ដើរបោកប្រាស់អ្នកដទៃប្រាកដមែន ហើយសកម្មភាពបោកប្រាស់នោះ មិនជាប់ពាក់ព័ន្ធជាមួយសម្ដេចបន្ដិចនោះឡើយ។ លោកបន្ដទៀតថា ការដែលខ្លួនយកឈ្មោះសម្ដេចតេជោ ទៅប្រើប្រាស់ដើម្បីផ្ដល់ទំនុកចិត្តដល់អ្នកដទៃ។

លោក លី សាម៉េត បន្ថែមទៀតថា រាល់អំពើបោកប្រាស់ដែលខ្លួនបានប្រព្រឹត្ត គឺធ្វើដោយចិត្តឯង មិនជាប់ពាក់ព័ន្ធបន្ដិចណាសោះជាមួយសម្ដេចតេជោនោះទេ។ លោកបញ្ជាក់ថា ខ្លួនមិនដែលទៅផ្ទះសម្ដេចសូម្បីតែម្ដង ហើយក៏មិនស្គាល់ផ្ទះសម្ដេចបែបមុខទៅណាដែរ ប៉ុន្ដែបានកុហកអ្នកដទៃថា ខ្លួនចេញចូលផ្ទះសម្ដេចពេលណាក៏បានដែរ៕

អត្ថបទដែលជាប់ទាក់ទង