ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កោតសរសើរខ្មែរក្រោម ចំពោះកិច្ចប្រឹងប្រែងថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់បានគង់វង្សល្អ

60

ត្រាវិញ, វៀតណាម៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងកោតសរសើរខ្មែរក្រោម ចំពោះកិច្ចប្រឹងប្រែងក្នុងការថែរក្សាវប្បធម៌ប្រពៃណីទំនៀម ទម្លាប់បានគង់វង្សល្អ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងកោតសរសើរបែបនេះ ក្នុងពេល សំណេះសំណាលជាមួយពលរដ្ឋខ្មែរក្រោមនៅវត្តពោធិគិរីវង្សារាម ដែលជាវត្តខ្មែរក្រោម ដ៏ចំណាស់ មួយ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពេលដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារចូលមកកាន់ វត្តនេះ។

ក្នុងពិធីសំណេះសំណាលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសរំលេចថា ប្រជាពលរដ្ឋខ្មែរក្រោម ភាគច្រើន គោរពប្រណិប័តន៍ ព្រះពុទ្ធសាសនានិកាយថេរវាទ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានលើកបង្ហាញព័ត៌មានពាក់ព័ន្ធទីអារាមនៅខ្មែរក្រោមផងដែរ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកបង្ហាញថា បច្ចុប្បន្នមានវត្តសរុបចំនួន ៤៦១ វត្ត ហើយសម្រាប់ខេត្តត្រាវិញ មានវត្តសរុបចំនួន ១៤៣វត្ត ក្នុងនោះ ក៏មានវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ជាវត្តដ៏ចំណាស់មួយ ដែលអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែចូលមក។ វត្តនេះមានអាយុកាល ១២០ឆ្នាំមកហើយ ពោលគឺត្រូវបានសាងសង់ឡើង តាំងពីឆ្នាំ១៩០៥ និងស្ថិតនៅក្រោមការដឹកនាំរបស់ព្រះចៅអធិការវត្តជាច្រើនអង្គ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកឡើងថា វត្តមានវត្តទាំងនេះ បានចូលរួមយ៉ាងសកម្មក្នុងការ ថែ រក្សា ការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ក៏ដូចជាចូលរួមអភិរក្ស ថែរក្សាវប្បធម៌ ប្រពៃណីទំនៀម ទម្លាប់ ព្រះពុទ្ធសាសនា ហើយបងប្អូនខ្មែរក្រោម ក៏បានប្រើប្រាស់ភាសាខ្មែរ និងប្រកាន់ខ្ជាប់នូវ ប្រពៃណី ទំនៀមទម្លាប់ ដ៏ល្អផូរផង់របស់ខ្មែរយើង ក្នុងជីវភាពប្រចាំថ្ងៃផងដែរ។

«ខ្ញុំសូមថ្លែងនូវការកោតសរសើរចំពោះបងប្អូនខ្មែរក្រោម ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំង កាយចិត្ត សតិបញ្ញា ថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរយើងបានគង់វង្សល្អ។ វត្តអារាម ជា ឃ្លាំង ថែរក្សាវប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ ហើយក៏ជាទីកន្លែងបណ្តុះបណ្តាល ចំណេះដឹង ផ្សព្វផ្សាយចេញទៅក្រៅ ដើម្បីពលរដ្ឋគោរពប្រតិបត្តិ»។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតថ្លែងកោតសរសើរខ្មែរក្រោម ចំពោះកិច្ចប្រឹងប្រែងថែរក្សាវប្បធម៌ប្រពៃណី និងទំនៀមទម្លាប់។

ក្នុងឱកាសនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ ជាន់ថ្នាក់ របស់ សាធារណ រដ្ឋសង្គមនិយមវៀតណាម ដែលបានបង្កភាពងាយស្រួល ជូនដល់ប្រជា ពល រដ្ឋខ្មែរ ក្រោម រស់នៅ និងគោរពប្រតិបត្តិសាសនា វប្បធម៌ប្រពៃណី ទំនៀមទម្លាប់របស់ខ្លួន ជារៀង រហូតមក និង បន្តថែរក្សាពូនជ្រុំឱ្យរីកចម្រើនរាប់ជំនាន់ទៅមុខទៀត ដើម្បីចូលរួមចំណែក នៅក្នុងការថែរក្សា បេតិ កភណ្ឌដែលមនុស្សជាតិមាន៕

អត្ថបទដែលជាប់ទាក់ទង