ប្រពន្ធ ត្រូវបាញ់នឹងកាំភ្លើងស្នប់របួសធ្ងន់ ខណៈប្តី ត្រូវវាយដល់ស្លាប់ យ៉ាងអណោចអធម សមត្ថកិច្ចសង្ស័យរឿងគំនុំ
ពោធិសាត់៖ ករណីឃាតកម្មមួយ បានកើតឡើង កាលពីវេលាម៉ោង១៨៖២០នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្បនុងភូមិបត់កណ្តោល ឃុំបត់កណ្តោល ស្រុកបាកាន ខេត្តពោធិសាត់ នៅក្នុងផ្ទះជនរងគ្រោះ ដែលមានប្តី ឈ្មោះធូ ឆន ភេទប្រុសអាយុ ៧៣ ឆ្នាំ ត្រូវបានជនសង្ស័យមានគ្នាជាក្រុម វាយបែកមុខបែកមាត់ រហូតស្លាប់នៅនឹងកន្លែង ចំណែក ប្រពន្ធឈ្មោះ ហ៊ុន ណែម អាយុ ៧២ឆ្នាំ ត្រូវបានក្រុមជនសង្ស័យដដែល បាញ់នឹងកាំភ្លើងស្នប់រងបួសធ្ងន់ ។
ក្នុងករណីឃាតកម្មនេះ យោងតាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាលស្រុកបាកាន បានអោយដឹងថា ជនរងគ្រោះជាប្រពន្ធ ត្រូវបានជនសង្ស័យ ជាឃាតករមួយក្រុម មានគ្នា៤នាក់ទៅ៥នាក់ បានលបចូលទៅក្នុងផ្ទះជនរងគ្រោះ រួចបាញ់ស្រី្តជាប្រពន្ធ នឹងកាំភ្លើងស្នប់ បណ្តាលអោយរងរបួសធ្នន់ រួចចាប់ជនរងគ្រោះជាប្តី វាយសម្លាប់នៅលើគ្រែ បណ្តាលអោយជនរងគ្រោះ ជាប្តីស្លាប់ នៅនឹងកន្លែងកើតហេតុតែម្តង ហើយក្រុមជនសង្ស័យ បានគេចខ្លួន។
ប្រភពដដែល ក៍បានអោយដឹងទៀតថា ក្រោយសមត្ថកិច្ច នគរបាលជំនាញ ចុះពិនិត្យនិងស្រាវជ្រាវ ដល់កន្លែងកើតហេតុ ទើបឈានដល់ការកំណត់មុខសញ្ញា សង្ស័យនិងធ្វើការការឃាត់ខ្លួនបានម្នាក់ យកមកសាសកសួរ នៅអធិការដ្ឋាន នគរបាលស្រុកបាកាន។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន បាននោះមានឈ្មោះឃុន ដារ៉ា ហៅចាន្ថា ភេទប្រុសអាយុ ៥២ ឆ្នាំរស់នៅ ក្នុងភូមិកើតហេតុជាមួយគ្នា។
រហូតមកទក់ពេលនេះ ជនសង្ស័យកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តពោធិសាត់ ដើម្បីចាត់ការបន្ត ចំណែកគូរកនផ្សេងទៀត សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត៕