ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ២នាក់ ត្រូវនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយនៅខណ្ឌសែនសុខ

51


ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ ដែលជាចោរឆក់កាបូបស្ពាយ ត្រូវបានកំលាំងល្បាត ខណ្ឌឫស្សីកែវ ឃាត់ខ្លួនបាន នៅចំណុចភូមិគង្គារផុស សង្កាត់ទួលសង្កែទី២​ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤​ ក្រោយពួកគេ ឆក់កាបូបពីជនរងគ្រោះ ២នាក់ម្តាយកូន នៅចំណុចភ្លើងស្តុបម៉ាក្រូ ផ្លូវម៉ុងរិទ្ធី ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចខណ្ឌឫស្សីកែវ បានអោយដឹងថា ជនសង្ស័យទាំង២នាក់ ឈ្មោះ ម៉ៅ ទី អាយុ១៩ឆ្នាំ ស្នាក់ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងឈ្មោះ សុខ សំអូន ស្នាក់នៅ ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះ​ឈ្មោះ​ យិន​ យ៉ារី​ ភេទ​ស្រី ​អាយុ៥៦ឆ្នាំ​ មុខរបរ​លក់ដូរ​ ស្នាក់នៅផ្ទះគ្មានលេខ​ ផ្លូវ​បេតុង សង្កាត់ទួលសង្កែ​ ខណ្ឌឫស្សកែវ​ រាជធានីភ្នំពេញ​។
សមត្ថកិច្ចបន្តថា ៖ សម្ភារៈជនរងគ្រោះបាត់បង់មានទូរស័ព្ទ២គ្រឿង។ ប្រាក់ចំនួន៧ម៉ឺនរៀល។ រីឯសម្ភារៈដហូត ៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី ឆ្នាំ២០២៤ ពណ៌ខ្មៅ គ្មានផ្លាកលេខ និងទូរស័ព្ទ១គ្រឿង។
សមត្ថកិច្ចបញ្ជាក់បន្ថែមថា កាលពីថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៥:៥០នាទីជនរងគ្រោះបានជិះម៉ូតូម៉ាក ឃ្លីក ព៌ណស ជិះគ្នា២នាក់ម្តាយកូន តាមបណ្តោយផ្លូវម៉ុងងរិទ្ធី ទិសដៅ ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្តុបម៉ាក្រូ ផ្លូវម៉ុងរិទ្ធី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានជនសង្ស័យជិះម៉ូតូ ម៉ាក Honda dream ព៌ណខ្មៅ គ្មានផ្លាកលេខ មានគ្នា២នាក់ ជិះពីក្រោយ ហើយបានឆក់កាបូបលុយជនរងគ្រោះតែម្តង បន្ទាប់មកជនរងគ្រោះបានជិះម៉ូតូដេញរហូតមកដល់សង្កាត់ទួលសង្កែទី២ ហើយត្រូកំលាំល្បាតខណ្ឌ&ប៉ុស្តិ៍ធ្វើកាឃាត់ខ្លួនជនសង្ស័យបានតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានប្រគល់អោយប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី៕

អត្ថបទដែលជាប់ទាក់ទង