ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កាព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ“ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

42

ភ្នំពេញ៖នៅរសៀលថ្ងៃ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤
គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញដឹកនាំដោយឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ​ អញ្ជើញ​ចូលរួម​ពិធី​ថ្វាយកម្រងផ្កា​ គោរពព្រះ​វិញ្ញាណក្ខន្ធ​ ព្រះករុណា​ “ព្រះបរមរតនកោដ្ឋ”​នៅវិមានឯករាជ្យ ដើម្បីគោរពវិញ្ញាណក្ខន្ធ យុទ្ធជនយុទ្ធនារី វីរបុរស អ្នកស្នេហាជាតិ ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា នៅក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៧១នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៤។
ជាមួយគ្នានេះ គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញក៏បានអញ្ជើញថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ដើម្បីថ្វាយព្រះរាជកុសល និងរំលឹកដឹងគុណពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ ព្រះកាយពល និងព្រះបញ្ញាញាណ យ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខណ្ឌ នៃព្រះរាជបូជនីកិច្ច ដើម្បីទាមទាឯករាជ្យ ពីអាណានិគមនិយមបារាំង បានពេញលេញមកវិញនាឆ្នាំ១៩៥៣៕

អត្ថបទដែលជាប់ទាក់ទង