ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហ្សេលេនស្គី បាត់ខ្នងបង្អែកហើយនិយាយថាមិនដឹងពីអ្វីដែលមាន ក្នុងផែនការបញ្ចប់សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន របស់លោក ត្រាំ

54


ក្រុងកៀវ៖ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា លោកមិនបានដឹងនោះទេ អំពីអ្វីដែលមានក្នុងផែនការរបស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដែលថាអាចបិទបញ្ចប់សង្រ្គាម ជាមួយរុស្ស៉ី បានភ្លាមៗ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។
លោក ហ្សេលេនស្គី ប្រាប់ដល់បណ្តាមេដឹកនាំអឺរ៉ុប នៅឯកិច្ចប្រជុំកំពូលក្នុងប្រទេសហុងគ្រីថា លោកជឿថា លោក ត្រាំ អាចជួយបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី បានលឿន ប៉ុន្តែលោក ត្រាំ មិនទាន់ពិភាក្សាអំពីផែនការបញ្ចប់នោះ ជាមួយរូបលោកនៅឡើយទេ។ លោកគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើវាលឿន មានន័យថាអ៊ុយក្រែនត្រូវខាតបង់។ តែខ្ញុំទាន់ដឹងទេថាវា បែប ណា ។ ខ្ញុំជឿថា លោក ត្រាំ ចង់បានការសម្រេចមួយដ៏ឆាប់រហ័ស ប៉ុន្តែការចង់បាន មិនមែនមានន័យថាវាអាចទៅរួច តាមចិត្តនោះទេ»។
គួរបញ្ជាក់ថា លោក ត្រាំ ធ្លាប់និយាយថា នឹងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ប្រសិនបើលោកជាប់ឆ្នោតជាថ្មី។ ជ័យជម្នះរបស់លោកក្នុងសប្តាហ៍នេះ បាននាំមកនូវភាពមិនប្រាកដប្រជា ចំពោះការតស៊ូរបស់អ៊ុយក្រែន ចំពេលដ៏គ្រោះថ្នាក់មួយ ខណៈកងទ័ពរុស្ស៉ីកំពុងជឿនលឿនទៅមុខ ហើយកងទ័ពកូរ៉េខាងជើង ក៏ត្រូវបានដាក់ពង្រាយដល់តំបន់ Kursk របស់រុស្ស៉ី៕

អត្ថបទដែលជាប់ទាក់ទង