ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅបារាំងក៏មានបាតុកម្មដែរ ដោយប្រេង ឥន្ធនៈឡើងថ្លៃ ហើយ ក្រុមបាតុករទាមទារឱ្យប្រធានាធិបតី ម៉ាក្រុង ចុះចេញពីតំណែង

119

Battlefield Paris: RT news បានផ្សាយថា
សាំងឡើងថ្លៃធ្វើអោយកណ្តាលក្រុងប៉ារីស ក្លាយជាទីលានប្រយុទ្ធរបស់ក្រុមប៉ូលីស និងក្រុមបាតុកម្ម ដែលទាមទារអោយមានការចុះថ្លៃសាំង។ ទីលានChamps Elysee បានក្លាយទៅជាដុំភ្លើង ដោយក្រុមបាតុករដុតឡាន និងអាគាមួយចំនួននៅទីនោះ ហ្គាសទឹកភ្នែក ត្រូវបានប្រើដើម្បីបំបែកក្រុមបាតុករ ផ្សែងហុយគ្រប់ទិសទី ចំណែកប្រជាជនត្រូវបានហាមចេញក្រៅផ្ទះបណ្តោះអាសន្ន ។
យោងតាមរដ្ឋមន្ត្រីមហាផ្ទៃបារាំង Christophe Castaner បាននិយាយថាក្រុមអ្នកតវ៉ាប្រហែល 8.000 នាក់បានចេញចូលតាមផ្លូវនៅទីក្រុងប៉ារីស ខណៈដែលមនុស្សជាង 100.000 នាក់បានប្រមូលផ្តុំគ្នា នៅទូទាំងប្រទេសហើយជិត 130 នាក់ត្រូវបានចាប់ខ្លួន ចំនែកមនុស្សម្នាក់ស្លាប់ និង ២០០នាក់ទៀតរងរបួស។

ភាពចលាចលនេះ ត្រូវបានការកើតឡើង ខណៈពេលដែលតម្លៃប្រេងឥន្ធនៈ និងពន្ធប្រេងឥន្ធនៈ មានការហក់ឡើងខ្លាំង។

 ប៉ូលិសបារាំង នៅថ្ងៃសៅរ៍នេះ បានបង្ខំចិត្តប្រើប្រាស់កាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករ ដែលនាំគ្នាតវ៉ាប្រឆាំងនឹងឥន្ធនៈឡើងថ្លៃ ជាមួយការស្រែកទាមទារឱ្យប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង ចុះចេញពីតំណែង។

ដោយឡែក បើតាមប៉ូលិសបារាំង ក្រុមបាតុករប្រមាណ ៣០.០០០​នាក់ បាននាំគ្នាធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងឥន្ធនៈឡើងថ្លៃ សម្រាប់ថ្ងៃចុងសប្ដាហ៍ ជាលើកទី២។ បន្ថែមពីលើនេះ វីដេអូត្រូវបានគេបង្ហោះលើបណ្ដាញទំនាក់ទំនង ក៏បានបង្ហាញដែរថាក្រុមបាតុករមួយចំនួនបាន គប់ផាវ និងវត្ថុខ្លះទៅលើអាជ្ញាធរ ជាហេតុបង្ខំឱ្យប៉ូលិស និងកងកម្លាំងសន្តិសុខបារាំងប្រើប្រាស់កាណុងបាញ់ទឹក និងឧស្ម័ន បង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករទាំងនេះ។ តែភ្លាមៗមិនទាន់មានការបញ្ជាក់ពីអ្នករងរបួស ឬត្រូវចាប់ខ្លួននៅឡើយទេ។   
សូមជម្រាបថា តម្លៃប្រេងម៉ាស៊ូត ដែលជាឥន្ធនៈត្រូវបានប្រើបា្រស់ដ៏ពេញនិយមមួយសម្រាប់រថយន្ដនៅប្រទេសបារាំង បានកើន ឡើង២៣ភាគរយ ក្នុងរយៈពេល១២ខែចុងក្រោយនេះ ឬស្មើនឹង១,៧១ដុល្លារក្នុងមួយលីត្រ ហើយនេះគឺជាតម្លៃខ្ពស់បំផុតមួយ គិតចាប់តាំងពីឆ្នាំ២០០០មក៕

អត្ថបទដែលជាប់ទាក់ទង