ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីធ្វើការជីក​កប់ សាងសង់បង្គន់អនាម័យ​ និង​ដាក់ពង្រាយ​បង្គន់អនាម័យចល័ត​ ,តុបតែងលម្អនានានឹងរួចរាល់ទាំងស្រុងនៅថ្ងៃ១២វិច្ឆិកាស្អែកនេះដេីម្បី​ទទួល​បងប្អូន​ប្រជាពលរដ្ឋ​មកចូល​រួម​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​

42

​ភ្នំពេញ៖មន្ត្រីជំនាញថា៖រយៈពេល​កន្លង​មក​នេះ​រដ្ឋ​បាល​រាជធានីភ្នំពេញ​បាន​មមាញឹក​ក្នុងសកម្មភាព​ ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ តុបតែង​កែលម្អ​ ដេីម្បី​លេីកកម្ពស់​សោភណ្ឌ័ភាព​រាជធានីភ្នំពេញ​ឱ្យ​កាន់​តែ​មាន​ភាព​ស្រស់​ស្អាតហើយនឹងរួចរាល់ទាំងស្រុងនាថ្ងៃទី១២វិច្ឆិកាស្អែកនេះដើម្បីទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិនិងអន្តរជាតិមកទស្សនាជាពិសេស​ក្នុង​បំណង​​លេីកកម្ពស់មុខមាត់របស់​ប្រទេស​ជាតិ​តែ​ម្តង​ ។
​ ជាក់ស្ដែង​សម្រាប់​មួយ​ផ្នែក​នៃអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ​ បាន​សំរុកជីកកប់សាងសង់បង្គន់អនាម័យ​និង​បន្ទប់​ទឹក​ និង​ពង្រាយ​បង្គន់អនាម័យ​ចល័ត​ ព្រមទាំង​ធ្វើ​ការ​ជួសជុល​តុបតែង​កែលម្អ​ នៅតំបន់​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ ដេីម្បី​ត្រៀម​ទទួល​កីឡាករ​អុំទូក​ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មកលេង​កម្សាន្ត​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​នាពេលខាងមុខនេះ​។
​ លោក ស៊ូ សាវ៉ន ប្រធាន អង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១១វិច្ឆិកា២០២៤នេះថា​ ដោយ​មាន​ការ​គិតគូរ​យ៉ាង​យក​ចិត្ត​ទុកដាក់​​ពី​ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ សម្រាប់​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​២០២៤នេះ​ ដោយអនុវត្តអនុសាសន៌នេះអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ​ បាន​សំរុក​ធ្វើ​ការ​ជីក​កប់សាងសង់​បង្គន់អនាម័យ​ និង​បន្ទប់​ទឹក​ ព្រមទាំង​ពង្រាយ​បង្គន់អនាម័យ​ និង​បន្ទប់​ទឹក​ចល័តសរុបជាង៦០០បន្ទប់​​ ដេីម្បី​បម្រេី​សេវា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ។ លោក​បានបន្តថា​ ការងាររៀបចំបង្គន់និងបន្ទប់ទឹកមាន​ បង្គន់ថ្ម១២ទីតាំងស្មេីនឹង១៤៦បន្ទប់ (មានស្រប់តាមសួន) បង្គន់ចល័ត១០០បន្ទប់ (ចាប់ពីមុខផ្សាររាត្រីដល់សួនសម្តេចតេជោ​ បង្គន់ស័ង្កសីជីកមាន៣០០បន្ទប់ (កីឡាករអុំទូក)​ បន្ទប់ទឹកស័ង្កសីមាន១០០បន្ទប់ (កីឡាករអុំទូក)
​ លោកប្រធានបានឱ្យដឹងទៀតថា​ ក្រុម​ការងារ​បានលាបច្រាំងទន្លេ(មុខពន្លាជ័យ)​ លាបក្បាច់បង់អង្គុយថ្មម៉ាប​ លាបបង់អង្គុយដែក៧០បង់
លាបបង្គោលភើងថ្ម​ លាបរូបសំណាកតោ​ និង​ហ៊ុមព័ន្ធរបងសួនច្បារវិមានឯករាជ្យ​ សួនច្បារមាត់ទន្លេ(ចាប់ពីផ្សាររាត្រីដល់សាលសន្និសិទចតុមុខ)​ ដាក់​ស្លាកសញ្ញាបង្ហាញទីតាំងសំខាន់ៗ​១២០ស្លាក​ ត្រៀម​កម្លាំង​សម្រាប់​បោសសំអាតសួនច្បាររយ:ពេល៤ថ្ងៃ(ចាប់ពីថ្ងៃ១៤ ១៥ ១៦និង១៧ខែវិច្ឆិកាឆ្នាំ២០២៤មានចំនួន​ ៣០០នាក់។ លោក​បន្ត​ថា​ ចំពោះ​ការងារជួសជុលក្រានីតនិងការ៉ូឡា​ក្រុម​ការងារ​បានជួសក្រានីតសួនច្បារមាត់ទន្លេ(ចាប់ពីផ្សាររាត្រីដល់សាលសន្និសិទចតុមុខ)​ សួនច្បារថ្មើរជើងជួសការ៉ូឡាសួនឧទ្យានកាណាឌីយ៉ា​ និងជួសជុលការ៉ូឡានៅសួនប្រជាធិតេយ្យថ្មី។
​ លោក ស៊ូ សាវ៉ន ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិ បាន​បញ្ជាក់​ថា​ មកដល់ពេលនេះ​ការងាររៀបចំបង្គន់ចំនួន ៣០០ បង្គន់ និងបន្ទប់ងូតទឹកចំនួន ២០០ បន្ទប់ទឹក នៅតំបន់ A និងB នៅលើដី OCIC តំបន់ C នៅលើដីក្រុមហ៊ុនព្រីនស៍ និងតំបន់ D នៅលើដីលោកអ្នកឧកញ៉ា សុខ គង់ សំរាប់កីឡាករអុំទូកស្នាក់នៅជិតរួចរាល់ហេីយ​ ចំណែក​ការ​ងារ​ឈួសពង្រាបដី រៀបចំកន្លែងស្នាក់នៅរបស់កីឡាករ សម្រេច ១០០%​ លាបច្រាំងទន្លេមុខពន្លាជ័យសម្រេចបាន ១០០%​ ការងារ​កាប់ និងដាំជួសដើមឈើងាប់នៅលើសួនឆ្នេរទន្លេ និងសួនវិមានឯករាជ្យសម្រេចបាន ១០០%​ កាត់ស្មៅ និងផ្កា នៅតាមសួនសំខាន់ៗ​ ការងារ​ហ៊ុំខ្សែការពារសួនច្បារ សម្រេចបាន ១០០%​លាបថ្នាំ​បង្គោលភ្លើងថ្ម និងបង់អង្គុយ សម្រេចបាន ១០០%​ កាត់តៃមែកឈើនៅតាមផ្លូវសំខាន់ៗ សម្រេចបាន ១០០%​ ជួសជុលថ្មក្រានីតនៅសួនឆ្នេរទន្លេ និងការ៉ូឡានៅសួនប្រជាធិតេយ្យថ្មី និងសួនកាណាឌីយ៉ា សម្រេចបាន ១០០%​ ព្រមទាំង​ដាំជួសផ្កានៅសួនក្រមង៉ុយ សម្រេចរួចរាល់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង