ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមអភិបាលរាជធានីនិងលោកជំទាវធ្វើពីធី​បួងសួង​សុំ​សេចក្ដី​សុខ​ក្នុងព្រះរាជ​ពិធី​បុណ្យអុំទូក​ បណ្ដែតប្រទីប​ និងសំពះព្រះខែ​ អកអំបុក​ឆ្នាំ​២០២៤​និង​ជួបជាមួយ​កីឡា​ករ​ កីឡាការិនី​អុំទូក​រាជធានីភ្នំពេញ​

49

ភ្នំពេញ៖ឯកឧត្តមឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ បានស្នុើសុំអោយ កីឡាករ កីឡាការិនីអុំ ចែវទូកនិងប្រជាពលរដ្ឋ ចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា និងសុំអោយអាជីវករលក់ដូរទាំងអស់កុំតម្លើងថ្លៃម្ហូបអាហារក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក ដែលនឹងប្រព្រឹត្តទៅនាប៉ុន្មានថ្ងៃខាងមុខនេះ។
ការស្នើសុំនេះរបស់ឯកឧត្ដមឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី១២វិច្ឆិកា នេះ នៅរមណីដ្ឋានវប្បធម៏ប្រវត្តិសាស្ត្រវត្តភ្នំខណៈឯកឧត្តមនិងលោកជំទាវអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលី សម្រាប់ការប្រណាំងទូកថ្នាក់រាជធានីភ្នំពេញនៅរសៀលថ្ងៃទី១២វិច្ឆិកានេះផងនិងបួងសួងសុំសេចក្តីសុខជូនប្រជាពលរដ្ឋទាំងអស់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុកនាពេលខាងមុខផងក្នុងនាមរាជធានីភ្នំពេញជាម្ចាស់ផ្ទះជាកន្លែងប្រារពព្រះរាជពិធី។
ការប្រារព្វពិធីបែបសាសនានេះ មានគោលបំណងសុំម្ចាស់ទឹកម្ចាស់ដីបារមីលោកយាយដូនពេញ សូមជួយតាមបីបាច់ថែរក្សាចំណុះទូក និងសុំអោយដំណេីរការប្រារព្វព្រះរាជពិធីបុណ្យអុំទូកប្រព្រឹតទៅដោយរលូននិងជោគជ័យប្រកបដោយសុខសុវត្ថិភាព និងប្រកបដោយភាពរីករាយស្និតស្នាល រក្សាបានប្រពៃណីទំនៀមទំលាប់ជាតិ និងសាមគ្គីភាព មិត្តភាព។
ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងក្នុងពិធីក្រុងពាលី សម្រាប់ការប្រណាំងទូកថ្នាក់រាជធានីភ្នំពេញថា៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក បានទាក់ទាញការចាប់អារម្មណ៏យ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិ អន្តរជាតិនិងបងប្អូនប្រជាពលរដ្ឋគ្រប់តំបន់ ដែលជាការរួមចំណែកថែរក្សានូវប្រពៃណីទំនៀមទំលាប់ជាតិតាំងពីយូលង់មកហើយ។ព្រះរាជពិធីបុណ្យនេះ មានបំណងបង្ហាញពីការរំលឹកដឹងគុណដល់កងទព័ជើងទឹកដ៏ខ្លាំងពូកែក្នុងបុព្វហេតុការពារបូរណៈភាពទឹកដីរបស់បុព្វបុរសខ្មែរច្រើនជំនន់មកហើយ។ អត្ថន័យមួយទៀត គឺជាការបង្ហាញពីការដឹងគុណព្រះគង្គាដែលបាននាំមកនូវទឹក និងដីល្បាប់ដ៏មានជីជាតិសំរាប់ផលដំណាំដាំដុះរបស់ប្រជាពលរដ្ឋយើងក្នុងការលើកស្ទួយវិស័យកសិកម្មជាតិឲ្យមានការរីកចំរើន។ម៉្យាងទៀតក៏ជាការផ្តល់ឧិកាសសប្បាយរីករាយ និងសាមគ្គីភាពក្នុងមហាគ្រួសាសំរាប់បងប្អូនប្រជាពលរដ្ឋខ្មែរក្នុងសុខសន្តិភាពដ៏បរិបូណ៏ រួមទាំងដំណើរការអភិវឌ្ឍន៏ប្រទេសជាតិយ៉ាងឆាប់រហ័សពិសេសនៅរាជធានីភ្នំពេញក្រោមការដឹកនាំរបស់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ឯកឧត្ដមឃួង ស្រេង ក្នុងឱកាសនោះក៏បានណែនាំអោយអាជ្ញាធរ កងកម្លាំងទាំងអស់ ត្រូវពង្រឹងសន្តិសុខ សុវត្ថិភាព ទប់ស្កាត់បទល្មើសលូច ឆក់ ប្លន់ ការពារបងប្អូនប្រជាពលរដ្ឋដែលមកលេងកំសាន្តនៅព្រះរាជពិធីបុណ្យអុំទូកនេះ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីអនុវត្តតាមអនុសាសន៏ណែនាំរបស់សម្តេច មហាវរធិបតីហ៊ុន ម៉ាណែត គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណះជូនប្រជាពលរដ្ឋមកលេងបុណ្យអុំទូកឆ្នាំនេះ ឲ្យទទួលបានភាពសប្បាយរីករាយ។
ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានអំពាវនាវបន្ថែមទៀតដល់បងប្អូនជាកីឡាករ.កីឡាការនីអុំទូកទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវអនាម័យល្អ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងសំរាកឲ្យបានគ្រប់គ្រាន់ជៀសវាងផលប៉ះពាល់ដល់សុខភាពដែលវានឹងប៉ះពាល់ដល់ការប្រកួត រួមទាំងការពង្រឹងសាមគ្គីភាពក្នុងចំណោមបងប្អូនកីឡាករទាំងអស់ដោយក្តីយោគយល់និងអធ្យាស្រ័យគ្នា ដើម្បីរួមគ្នាលើកតំកើងប្រពៃណីទំនៀមទំលាប់ជាតិ។
លោកហែម ស៊ីណារ៉េត ប្រធានមន្ទីរមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញឲ្យដឹងថា៖ទូកទាំងអស់ដែលត្រូវប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូកនេះមានចំនួន៤៤ទូក មកពី១២ខណ្ឌក្នុងចំណោម១៤ខណ្ឌក្នុងរាជធានីភ្នំពេញដោយបានចែកចេញជា៣ប្រភេទ គឺទូកអុំខ្នាតអន្តរជាតិ,ទូកអុំបុរសនិងទូកចែវបុរស ដោយមាន កីឡាករ.កីឡាការិនីសរុបចំនួន៣១៩៣នាក់ ស្រី៩២នាក់៕

អត្ថបទដែលជាប់ទាក់ទង