ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិដ្ឋភាពនៅរាជធានីភ្នំពេញដ៏ស្រស់បំព្រងនិងមានការរៀបចំយ៉ាងស្អាតមានសោភ័ណភាពគួរឱ្យគយគន់សម្រាប់អបអរសាទរព្រះរាជពិធីបុណ្យអុំទូក

43

ភ្នំពេញ៖ទិដ្ឋភាពនៅរាជធានីភ្នំពេញដ៏ស្រស់បំព្រងនិងមានការរៀបចំយ៉ាងស្អាតមានសោភ័ណភាពគួរឱ្យគយគន់សម្រាប់អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដែលនឹងប្រព្រឹត្តទៅនា​ថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណះរួចរាល់អស់ហេីយ ដេីម្បីទទួលអំណរព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ១៥ ១៦វិច្ឆិកានេះ។
ការរៀបចំកែលម្អសោភណ្ឌភាព បរិស្ថានទីក្រុង ក៏ដូចការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយក្នុងឱកាសព្រះរាជពិធីបុណ្យ ត្រូវបានពង្រឹងនិងរៀបចំយ៉ាងស្រស់ស្អាតរងចាំទទួលស្វាគមន៏ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកំសាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអ៊ុំទូកខាងមុខនេះ។ ការរៀបចំកែលម្អសោភណ្ឌភាពទីក្រុងនាពេលនេះ គឺជាការរួមចំណែករក្សាប្រពៃណីទំនៀមទំលាប់ជាតិដែលមានយូលុងមកហេីយ។ ម៉្យាងទៀតក៏ដេីម្បីទាក់ទាញភ្ញៀវទេសចរមកលេងកំសាន្តនៅរាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាដែលកំពុងមានឈ្មោះបោះសំឡេងលេីឆាកជាតិ និងអន្តរជាតិដោយចាត់ទុកជាទីក្រុងសុីវិល័យមួយនៅអាសុីអាគ្នេយ៏ក្នុងសុខសន្តិភាពដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ក្រោមការដឹកនាំអនុវត្តផ្ទាល់ពីឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងបុព្វហេតុអភិវឌ្ឍន៏រាជធានីភ្នំពេញ និងសុខមាលភាពប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ។
កន្លងមកឯកឧត្ដ ឃួង ស្រេង បានណែនាំ ឱ្យ មន្ត្រី ជំនាញ ធ្វើការជួសជុលតុបតែង កែលម្អ ជួសជុលក្រានីត ការ៉ូឡា សួនច្បារ សាងសង់បង្គន់អនាម័យនិងបន្ទប់ទឹកនិងពង្រាយ បង្គន់អនាម័យចល័ត ព្រមទាំងការងារផ្សេងៗទៀត ហើយបើគិតមកដល់ពេលនេះ ការងារខាងលើ អនុវត្តសម្រេចបាន១០០ភាគរយហើយ។ លាបថ្នាំតាមច្រាំងទន្លេ(មុខពន្លាជ័យ) លាបក្បាច់បង់អង្គុយថ្មម៉ាប លាបបង់អង្គុយ លាបបង្គោលភើងថ្ម លាបរូបសំណាកតោ និងហ៊ុមព័ន្ធរបងសួនច្បារវិមានឯករាជ្យ សួនច្បារមាត់ទន្លេ(ចាប់ពីផ្សាររាត្រីដល់សាលសន្និសិីទចតុមុខ) ការដាក់ ស្លាកសញ្ញាបង្ហាញទីតាំងសំខាន់ៗ ជាមួុយការត្រៀមកម្លាំង សម្រាប់ បោសសំអាតសួនច្បាររយ:ពេល៤ថ្ងៃ(ចាប់ពីថ្ងៃ១៤ ១៥ ១៦និង១៧ខែវិច្ឆិកាឆ្នាំ២០២៤ គឺសុទ្ធតែបានត្រៀមរួចរាល់៕

អត្ថបទដែលជាប់ទាក់ទង