ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីអញ្ជេីញជួបសំណេះសំណាលនាំយកអំណោយសម្តេចធិបតីហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រ ចន្ទមុនី ជូនកងកំលាំងប្រដាប់អាវុធ សមត្ថកិច្ចពាក់ពន្ធ័នៅទីបញ្ជាការស្រាលនៅវាលព្រះមេរុ

44

ភ្នំពេញ៖ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងកម្លាំងប្រដាបអាវុធ គ្រប់ប្រភេទ ដែលតែងតែយកចិត្តទុកដាក់ ជុំវិញបញ្ហាសុវត្ថិភាពជូនប្រជាពលរដ្ឋ កាលពីឆ្នាំកន្លងទៅ។ដូច្នេះក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពៈព្រះខែ និងអកអំបុកឆ្នាំ២០២៤នេះកងកម្លាំងនិងអាជ្ញាធរដែនដីរបស់យើងទាំងអស់ត្រូវធ្វេីឱ្យបានល្អប្រសេីរ ជាងឆ្នាំមុនទាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជាបញ្ហាអនាម័យ ដែលទទួលបានការកោតសរសេីរ ពីសំណាក់ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋ កន្លងមក។ ឯកឧត្តមឃួង ស្រេង បានអំពាវនាវឱ្យកងកំលាំងប្រដាក់អាវុធបន្តពង្រឹងសុន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូករយះពេល៣ថ្ងៃនេះឱ្យល្អប្រសើរបន្ថែមទៀត។
ឯកឧត្តមឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណះបញ្ជាការឯកភាពរាជធានីភ្នំពេញ ថ្លែងបែបនេះនៅព្រឹកថ្ងៃទី១៤វិច្ឆិកានេះ ក្នុងឱកាសដែលឯកឧត្ដមអញ្ជេីញជួបសំណេះសំ ណាលជាមួយកងកំលាំងប្រដាប់អាវុធ សមត្ថកិច្ចពាក់ពន្ធ័នៅទីបញ្ជាការស្រាលនៅវាលព្រះមេរុដែលជាទីតាំងប្រមូលផ្តុំសមត្ថកិច្ចចំរុះការពារព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែអកអំបុក។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបន្ថែមថា ទាំងភ្ញៀវជាតិ និងអន្តរជាតិ បានគាំទ្រលេីចំណាត់ការ របស់យេីងទាំងស្រុង នូវបញ្ហាការពារ ដែលយេីងធ្វេីអ្វីៗសព្វបែបយ៉ាង ដេីម្បីបងប្អូនប្រជាពលរដ្ឋទទួលបានសប្បាយភាព ក្រោមម្លប់សន្តិភាព ដែលសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានយកជីវិតធ្វេីដេីមទុនមកប្តូរ សន្តិភាព ជូនប្រជាជន។
ឯកឧត្តម បានបញ្ជាក់ថា យេីងទទួលបានសន្តិភាព យេីងត្រូវថែរក្សាសន្តិភាព និងថែរក្សាសន្តិសុខ កងកម្លាំងរបស់យេីង បានប្តូរផ្តាច់ ជឿជាក់លេីរាជរដ្ឋាភិបាល យកអស់កម្លាំងកាយកម្លាំងចិត្ត ធ្វេីពលីកម្មគ្រប់បែបយ៉ាង ដេីម្បីប្រជាជន ហេីយជាអ្នកបម្រេី និងការពារប្រជាជន យ៉ាងល្អប្រសេីរតាមរយៈបទពិសោធន៍នាពេលកន្លងមក ។
ឯកឧត្តម ឃួង ស្រេង បានគូសបញ្ជាក់ថា ជាពិសេសកាលពីពេលថ្មីៗនេះ ក្នុងពិធីភ្ជុំបិណ្ឌយេីងបានធ្វេីកិច្ចការងារល្អប្រសេីរ តាមរយៈការពារសុវត្ថិភាព នៅតាមផ្ទះប្រជាពលរដ្ឋ ដែលបុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យមួយដែលប្រជាពលរដ្ឋធ្វេីការចាកចេញពីភ្នំពេញ ទៅតាមបណ្តាខេត្ត និងតាមស្រុកកំណេីត របស់គាត់ប៉ុន្តែផ្ទះរបស់គាត់ មិនអាចទៅតាមបានទេ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចអាជ្ញាធរ រាជធានីភ្នំពេញ ហេីយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាអ្នកបម្រេីប្រជាពលរដ្ឋ បានធ្វេីកិច្ចការងារនេះ បានល្អប្រសេីរ គឺការពារផ្ទះរបស់ពួកគាត់ បានគត់មុត ធ្វេីអោយគាត់ ធ្វេីដំណេីរកម្សាន្ត ដោយមិនមានការខ្វាយខ្វល់ ទ្រព្យសម្បត្តិ របស់ខ្លួន នៅក្នុងផ្ទះ ដែលនេះជាវីរភាពមួយរបស់កងកម្លាំង ដែលក្នុងនាមថ្នាក់ដឹកនាំ និងក្នុងនាមឯកឧត្ដមផ្ទាល់សូមកោតសរសេីរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង និងការលះបង់ខ្ពស់ ក្រោមការណែនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កងកម្លាំងគឺជាអ្នកការពារប្រជាពលរដ្ឋ គ្រប់កាលទេសៈ ធ្វេីកិច្ចការងារដេីម្បីប្រជាពលរដ្ឋ ធ្វេីយ៉ាងណាឱ្យប្រជាពលរដ្ឋមានសុវត្ថិភាព សន្តិសុខ និងទទួលបាន នូវបរិស្ថានជុំវិញឱ្យល្អប្រសេីរ នេះជាកិច្ចការងាររបស់កងកម្លាំង ប្រដាប់អាវុធ ដែលត្រូវតែបំពេញជូនប្រជាពលរដ្ឋ ហេីយកងកម្លាំងយេីងធ្វេីបានល្អប្រសេីរ នូវកិច្ចការងារនេះ ។
ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានសូមឱ្យកងកម្លាំង ទាំងអស់រក្សាបាននូវប្រពៃណី ដ៏ល្អនេះ សម្រាប់ប្រជាជនខ្មែរ ដែលកំពុងមានជំនឿលេីកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ក្នុងកិច្ចការការពា រ សន្តិសុខសុវត្ថិភាពដែលបានខិតខំប្រឹងប្រែងធ្វេីកិច្ចការងារ តាមដែនសមត្ថកិច្ចរបស់ខ្លួន ដេីម្បីការពារប្រជាពលរដ្ឋ រស់នៅក្រោមម្លប់សន្តិភាព ទទួលបានសុវត្ថិភាព ល្អប្រសេីរពីមួយថ្ងៃទៅមួយថ្ងៃ។
គួរបញ្ជាក់ថានៅព្រឹកថ្ងៃទី១៤វិច្ឆិកានេះជាថ្ងៃដំបូងនៃការចាប់ផ្តេីមដំណេីរការបុណ្យអ៊ុំទូកនៅតាមដងទន្លេសាបមុខព្រះបរមរាជ្យវាំងដែលរដ្ឋបាលរាជធានីភ្នំពេញក្នុងនាមជាម្ចាស់ទីតាំងឫ ជាម្ចាស់ផ្ទះ បានត្រៀមលក្ខណះរួចជាស្រេចដេីម្បីទទួលអំណរព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុករយះពេល៣ថ្ងៃពីថ្ងៃទី១៤ដល់១៦វិច្ឆិកា ឆ្នាំ២០២៤នេះ។
នាឱកាសនោះដែរ ឯកឧត្តមឃួង ស្រេង បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជ្រ ចន្ទមុនី ទៅផ្តល់ជូនកងកំលាំងដេីម្បីជាការលេីកទឹកចិត្តដល់កងកំលាំងក្នុងការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យរួមមាន÷ឧបត្ថម្ភដល់កំលាំងការពារក្នុងតំបន់A , តំបន់Bនិងកំលាំងជំនាញបច្ចេកទេសចំនួន១៣.៧០៧នាក់ក្នុងម្នាក់៥ម៉ឺនរៀល។ ឧបត្ថម្ភទីបញ្ជាការវាលព្រះមេរុ ៥លានរៀល។ ឧបត្ថម្ភទីបញ្ជាការចំណតទូកស្នាក់នៅថវិកា៥លានរៀល.ឧបត្ថម្ភទីបញ្ជាការស្រាលចំនួន១៦ទីតាំងក្នុង១ទីតាំងថវិកាចំនួន២លានរៀល .ទឹកសុទ្ធចំនួន៤០០០កេស.ភេសជ្ជះចំនួន១៣០០កេស៕

អត្ថបទដែលជាប់ទាក់ទង