អភិបាលរាជធានីភ្នំពេញថ្វាយព្រះសារលិខិតថ្លែងអំណរព្រះរាជគុណ សូមក្រាបបង្គំទូលថ្វាយ ព្រះមហាក្សត្រនិងសម្តេចព្រះមហាក្សត្រី
ភ្នំពេញ៖ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញថ្វាយព្រះសារលិខិតថ្លែងអំណរព្រះរាជគុណ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដោយបានទទួលនូវព្រះរាជទ្រព្យចំនួន ៧.០០០.០០០៛ (ប្រាំពីរលានរៀល) ដែលជាការព្រះរាជទានដ៏ថ្លៃថ្លាបំផុតអំពីព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជូបត្ថម្ភដល់កងកម្លាំង (ប្រាំលានរៀល) ក្រុមគ្រូពេទ្យប្រចាំការ និងក្រុមអ្នកសម្អាតអនាម័យ (ពីរលានរៀល) ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០២៤៕