ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នារសៀលនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការ ប្រតិបត្តិ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ

10

សៀមរាប៖នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញថ្លែង សុន្ទរកថា គន្លឹះក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល អន្តរជាតិ (IDC-CDI)។
អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល អន្តរជាតិ បានជ្រើសយកប្រទេសកម្ពុជា ដើម្បីប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួន។ កិច្ចប្រជុំត្រូវបានធ្វើឡើងនៅខេត្តសៀមរាប ដោយមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសមាជិកប្រតិភូប្រមាណ ៨៧រូប មកពី ២៦គណបក្ស និង ២៤ប្រទេស ជុំវិញពិភពលោក ក្នុងនោះមានឥស្សរជននយោបាយជាន់ខ្ពស់ជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះត្រូវបានបើកជាផ្លូវការនាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក អ៊ុច បូររិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានអនុគណៈកម្មការរៀប ចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ, លោក Andrés Pastrana ប្រធានអង្គការអ្នកប្រជាធិប តេយ្យនិយមកណ្តាលអន្តរជាតិ។
បន្ទាប់ពីពិធីបើកជាផ្លូវការហើយនោះ ក៏មានការបើកកិច្ចពិភាក្សាពិសេសស្តីពី «តួនាទីយុវ ជនក្នុង សន្តិភាព កិច្ចសន្ទនា សហត្ថិភាព និងការឆ្លើយតបបញ្ហាប្រឈម» និងកិច្ចពិភាក្សាស្តីពី «ធម្មនុញ្ញ សន្តិភាព៖ ដើម្បី មនុស្ស ជាតិ និងភពផែនដី»។
តាមការគ្រោងទុកតាមរយៈកិច្ចប្រចុំនេះ គណៈកម្មាធិការប្រតិបត្តិ CDI នឹងអនុម័តលើ សេចក្តី ប្រកាស ក្រុងសៀមរាប រួមទាំងសេចក្តីសម្រេច ចិត្តនានាដែលស្នើដោយគណបក្សជាសមាជិក និងអនុម័តលើការបញ្ចូលសមាជិក ជា គណបក្សនយោបាយចំនួន៤។
សូមបញ្ជាក់ថា បច្ចុប្បន្នអង្គការ CDI មានសមាជិកជាង ១០៩គណបក្ស មកពី ៨៣ប្រទេស ដែល មាន មនោគម វិជ្ជានយោបាយនិយមកណ្តាល មកពីទ្វីបអឺរ៉ុប អាមេរិកឡាទីន អាមេរិកខាងជើង អាហ្វ្រិក និងអាស៊ី ប៉ាស៊ីហ្វិក។
គណបក្សប្រជាជនកម្ពុជាបានចូលជាសមាជិកពេញសិទ្ធិរបស់ CDI កាលពីខែមេសា ឆ្នាំ២០១៦ ហើយត្រូវបានបោះឆ្នោតជាអនុប្រធានអង្គការ CDI ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីខែ កក្កដា ឆ្នាំ២០១៨ ចំនួន ៣អាណត្តិមកហើយ៕

អត្ថបទដែលជាប់ទាក់ទង