មុខសញ្ញាសង្ស័យជួញដូរសារធាតុញៀន បីនាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ធ្វើការបង្រ្កាប រួមជាមួយវត្ថុតាងថ្នាំញៀនមួយចំនួន
កំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុខសញ្ញាសង្ស័យពាក់ព័ន្ធករណីជួញដូរ សារធាតុញៀនខុសច្បាប់ បីនាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ធ្វើការបង្រ្កាបបាននៅចំណុចភូមិព្រៃក្តី កាលពីថ្ងៃទី២៥ខែវិច្ឆិកា ២០១៨ វេលាម៉ោង ២៣:២០នាទី នឹងបានឃាត់មុខសញ្ញា ៣នាក់។
ជនសង្ស័យទាំង៣នាក់នោះ ១-ឈ្មោះ ខេង សំដារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ ទីលំនៅភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ២-ឈ្មោះ នៅ សុខគា (ហៅប៉េងប៉ុង)ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខរបរមិនពិតប្រាកដ ៣-ឈ្មោះ ជា វាសនា (ហៅតឿ)ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិតានាង ឃុំក្រាំងអំពិល ស្រុកសំរោងទង មុខរបរមិនពិតប្រាកដ។ សមត្ថកិច្ចដកហូតបានម្សៅក្រាម ពណ៌ស សង្ស័យជាគ្រឿងញៀនចំនួន ៥កញ្ចប់ ស្មើនឹង ១,១៩ក្រាម ទូរស័ព្ទដៃ ១គ្រឿង និងម៉ូតូ ១គ្រឿង។
បច្ចុប្បន្នមុខសញ្ញាសង្ស័យ និងវត្ថុតាង នគរបាលស្រុកសំរោងទង បានធ្វើការកសាងសំណុំរឿង បញ្ជូនទៅការិ.ជំនាញខេត្ត ចាត់ការតាមនីតិវិធី៕