ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពេញមួយថ្ងៃនេះ មន្ទីរសាធារណការរាជធានីភ្នំពេញ ដុសលាងសាប៊ូកម្រាលក្រានីតប្រឡាក់ដោយកំណកខ្លាញ់ ក្អែល នៅតាមសួនច្បារធំៗមួយចំនួន

102
ភ្នំពេញ៖ ពេញមួយថ្ងៃទី២៦ វិច្ឆិកា២០១៨នេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើសកម្មភាពដុសលាងសាប៊ូកម្រាលក្រានីតប្រឡាក់ដោយកំណកខ្លាញ់ ក្អែល នៅតាមសួនច្បារធំៗមួយចំនួន ពិសេសនៅតាមសួនច្បារដែលបានប្រើប្រាស់នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនេះ ដែលបានប្រារព្វធ្វើឡើងនាប៉ុន្មានថ្ងៃមកនេះ។
   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា នៅពេលព្រឹកថ្ងៃទី២៦ វិច្ឆិកា២០១៨នេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើ
សកម្មភាពដុសលាងសាប៊ូកម្រាលក្រានីតប្រឡាក់ដោយកំណកខ្លាញ់ ក្អែល នៅសួនច្បារវិមានឯករាជ្យ និងសួនច្បារច័ន្ទឆាយ៉ា ហើយនៅពេលរសៀលថ្ងៃដដែរបានបន្តដុសលាងសាប៊ូកម្រាលក្រានីត នៅសួនច្បារសម្តេច ហ៊ុន សែន និងសួនច្បារបទុមវតីបន្តទៀតផងដែរ។
   គួរបញ្ជាក់ថា រយះពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បរិមាណសំរាមដ៏ធំសំបើម នៅរាជធានីភ្នំពេញមានចំនួនប្រមាណ ៨៣២១តោន ក្នុងនោះសំរាប់ថ្ងៃទី១នៃព្រះរាជពិធីបុណ្យមានចំនួន៣០០៣តោន,ថ្ងៃទី២ មានចំនួន២៧១១តោន និងថ្ងៃទី៣ មានចំនួន២៦០៧តោន។ ក្រោយបញ្ចប់ព្រះរាជពិធីនេះរដ្ឋបាលរាជធានីភ្នំពេញក៏បានរៀបចំ ការជួបជុំធ្វើអនាម័យបរិស្ថាននៅសួនច្បារវត្តបទុមវត្តី ដើម្បីប្រមូល និងរើសសំរាមតាមសួនច្បារនិងទីតាំងសប្បាយភាពនានាមួយចំនួនផងដែរ  ក្នុងន័យចូលរួមអបអរសាទរទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា ដែលសកម្មភាពនេះ គឺជាសារបង្ហាញដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៏ឲ្យដឹងថា សូមកុំបោះសំរាមចោលផ្តេសផ្តាស និងសូមកាន់សំរាមយកទៅដាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ និងត្រូវរួមគ្នាដើម្បីបរិស្ថានស្អាត៕
 
អត្ថបទដែលជាប់ទាក់ទង