ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ពានបេតុងប្រវែងជិត២គីឡូម៉ែត្តឆ្លងកាត់ទន្លេ មេគង្គក្នុងក្រុងក្រចេះខេត្តក្រចេះសាងសង់សម្រេចបាន៥០ភាគរយគ្រោងចប់នាឆ្នាំ២០២៦

17

ក្រចេះ៖យោងតាមហ្វេសប៊ុកលោកហាក់ សុខហេងផ្សាយថា៖ស្ពានបេតុងមួយខ្សែឆ្លងកាត់ទន្លេមេគុង្គមានប្រវែង ១៧៦១ម៉ែត្រ ក្នុងក្រុងក្រចេះខេត្តក្រចេះមកដល់ពេលនេះសម្រេចការសាងសង់បានប្រមាណ ៥០ភាគរយហើយ ដោយថ្នឹមស្ពានពីគល់ស្ពានត្រើយខាងកើតដល់ពាក់កណ្តាលស្ពាន បានលើកបំពាក់រួចរាល់ ។
ចំណែកថ្នឹមស្ពានពីត្រើយខាងលិចកំពុងចាប់ផ្តើមតំណើរការចាក់បេតុងថ្នឹមស្ពាន និងផ្នែកកណ្តាលនៃស្ពានកំពុងចាក់ថ្នឹមតភ្ជាប់ជាបណ្តើរៗ។ មន្ត្រីជំនាញឱ្យដឹងថាគម្រោងសាងសង់នេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើរ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ជាតិនិងអន្តរជាតិនិងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ។
សូមបញ្ជាក់ថា ស្ពាននេះ នឹងតភ្ជាប់ពីខេត្តក្រចេះទៅកាន់ស្រុកកំពង់ថ្ម ខេត្តកំពង់ធំ ហើយស្ពាននេះ អាចសាងសង់រួចរាល់ក្នុងឆ្នាំ២០២៦៕

អត្ថបទដែលជាប់ទាក់ទង