ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកនេះធ្វើពិធីផ្ទេរតំណែង រដ្ឋមន្រ្តីក្រសួងការបរទេស ថ្មី

20

ភ្នំពេញ៖ពិធីផ្ទេរតំណែងរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្អែកនេះ នៅទីស្តីការក្រសួងការបរទេស ដោយ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងចូលកាន់តំណែងជំនួស ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា។
នៅក្នុងពិធីផ្ទេរតំណែងព្រឹកនេះ ថ្នាក់ដឹកនាំទាំងពីរនឹងមានការថ្លែងចំណាប់អារម្មណ៍ និងសំណេះសំណាលទៅកាន់មន្រ្តីរាជការ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ។
សូមបញ្ជាក់ថា ឯកឧត្ដមប្រាក់ សុខុន អនុប្រធានទី១ នៃព្រឹទ្ធសភា ត្រូវបានរដ្ឋសភា បោះឆ្នោតគាំទ្រជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស ជំនួស ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ៕

អត្ថបទដែលជាប់ទាក់ទង