ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតកីឡាចំបាប់បុរាណ-សម័យជើងឯកជាតិឆ្នាំនេះមានអ្នកចូលរួម១១៩នាក់ ​

140


ភ្នំពេញ៖ការប្រកួតកីឡាចំបាប់បុរាណសម័យជ្រើសរើសជើងឯកជាតិឆ្នាំ២០១៨បានចាប់ផ្ដើមហើយកាលពីថ្ងៃទី២៥ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការប្រកួតនេះរៀបចំដោយសហព័ន្ធកីឡាចំបាប់កម្ពុជាក្រោមថវិការបស់ក្រសួងអប់រំយុវជននិងកីឡាដែលមានកីឡាករ-កីឡាការិនីចូលរួមចំនួន១១៩នាក់។លោកធិនវិចិត្រអគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាបានឲ្យដឹង

ថាសម្រាប់ការប្រកួតជើងឯកជាតិឆ្នាំនេះមានកីឡាករ-កីឡាការិនីចូលរួមចំនួន១១៩រូប ក្នុងនោះមានកីឡាករ ៨៨ នាក់ និងកីឡាការិនី ២០ នាក់ មកពីក្លិបចំនួន ៨ មានក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ យាយព្រីងមានរិទ្ធិ រិទ្ធីសែនខេត្តកំពង់ឆ្នាំង ឃ្លាំងមឿងខេត្តពោធិ៍សាត់ ខេត្តព្រៃវែង បារមីម៉ឺនឯក និងក្លិបប្រយ៉ាបមានរិទ្ធិ។

លោកអគ្គលេខាធិការបានថា សហព័ន្ធកីឡាចំបាប់កម្ពុជាបានបន្ថែមវិញ្ញាសា ប្រកួតចំបាប់សម័យនារី លើទម្ងន់ ៥៣ គីឡូក្រាម និងទម្ងន់សេរី (Open) ដែលធ្វើឲ្យការប្រកួត ទាំងចំបាប់បុរាណ (បុរស-នារី) ចំបាប់សម័យសេរី (បុរស-នារី) និងចំបាប់ក្រិចកូរ៉ូម៉ាំង (បុរស) នៅឆ្នាំនេះ មានចំនួនសរុប ១៨ វិញ្ញាសា។

ការប្រកួតថ្នាក់ជាតិនេះ យើងត្រូវចំណាយអស់ចូល ៦០ លានរៀល តែកញ្ចប់ថវិការបស់ក្រសួងអប់រំ មានត្រឹម ៣៦ លានរៀលទេ ដូច្នេះការចំណាយបន្ថែមរៀងរាល់ឆ្នាំ គឺបានមកពីលោក Casey Barnett ដែលជាអនុប្រធានសហព័ន្ធ។

អត្ថបទដែលជាប់ទាក់ទង