ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តីអ្នកនាងខ្ញុង មិនដល់២នាទីផង ធ្វើឲ្យផ្អើលពេញបណ្តាញសង្គម

112


ភ្នំពេញ ៖ គ្រាន់តែរឿងប្រជាពលរដ្ឋម្នាក់ បានបញ្ចេញនូវសិទ្ធិផ្ទាល់ខ្លួន ក្នុងការនិយាយនូវអ្វីដែលខ្លួនបានមើលឃើញដោយផ្ទាល់ភ្នែក ពីការពិតសង្គម រិះគន់ស្ថាបនាសង្គម បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ មហាជនទូទៅ និងដល់មេសារព័ត៌មាន មេគណបក្សនយោបាយ និងវិភាគសង្គមមួយចំនួនផងដែរ។

ដែលក្នុងនោះ មានលើបណ្តាញសង្គម បានបញ្ចេញនូវទស្សនថា ខ្ញុំគាំទ្រឲ្យពលរដ្ឋហ៊ានបញ្ចេញមតិកែលម្អចំពោះសង្គមរបស់ខ្លួន ការដែលពលរដ្ឋហ៊ានបញ្ចេញមតិបែបនេះ គឺសម្ដែងថាប្រទេសយីងស្ថិតក្នុង ដំណើរការល្អនៃប្រជាធិបតេយ្យ គាត់ក៏មានសិទ្ធិស្នើទៅរដ្ឋនូវអ្វី ដែលគាត់មិនពេញចិត្តសិទ្ធិនោះ ធានាដោយមាត្រា៣៥នៃរដ្ឋធម្មនុញ្ញ ។
សុំទទួលយកកែលម្អប្រសិនការតិទៀននោះ ជាការពិត ចៀសវាងការវាយប្រហារតបតលើម្ចាស់ឆ្នោត ។ គាត់និយាយ
រឿងសេវាឯកជនទេ ដូចពុំទាក់ទងដល់រដ្ឋាភិបាល ឬសេវាសាធារណៈឡើយ សូមស្វែងយល់ចំណុចនេះ។
គាត់បញ្ចេញមតិលើសេវាឯកជន វាគ្មានពាក់ព័ន្ធទៅនិងសេវាសាធារណៈ
វាកាន់តែគ្មានពាក់ព័ន្ធដល់រដ្ឋាភិបាលឯណានោះទេ ។ ហើយការដែលពលរដ្ឋ ហ៊ានបញ្ចេញមតិ ជាការបង្ហាញថាកម្ពុជាមានដំណើរល្អ នៃលទ្ធិប្រជាធិបតេយ្យ
ខ្ញុំគាំទ្រឲ្យមានការបញ្ចេញមតិ ។

ប្រធានគណបក្សខ្មែរក្រោកនិងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ បានប្រកាស គាំទ្រ ការ តារាកំប្លែង អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ដែល ហ៊ានបញ្ចេញមតិ កែលំអរ ចំពោះសង្គម ពីបញ្ហាកំពង់សោម សំបូរទៅដោយចិន ផ្ទះសំណាក់ថ្លៃកប់ អ្នកលក់ដូរសុទ្ធតែចិន ចិនវាទិញតែគ្នាវា ដោយលោកលើកឡើងថា និយាយ រិះគន់ របស់គាត់ គឺជា សិទ្ធិនោះធានាដោយមាត្រា៤១នៃរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិ ។ លោក វីល្លាម បាន សសេរ បង្ហោះ នៅលើបណ្តាញ សង្គម ដោយបានគាំទ្រ ចំពោះការលើកឡើងរបស់ ដោយលោក សសេរថា “តារាកំប្លែងគ្រាន់តែជាអាជីប តែឋិតក្នុងច្បាប់គាត់ជាពលរដ្ឋម្នាក់ ជាម្ចាស់ឆ្នោតម្នាក់ដែលមានសិទ្ធនិយាយការពិតពីសង្គម រិះគន់ស្ថាបនាសង្គម ដែលសិទ្ធិនោះធានាដោយមាត្រា៤១នៃរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិ។ ខ្ញុំគាំទ្រឲ្យពលរដ្ឋហ៊ានបញ្ចេញមតិ កែលម្អ ចំពោះសង្គមរបស់ខ្លួន ការដែលពលរដ្ឋហ៊ានបញ្ចេញមតិបែបនេះ គឺសម្ដែងថាប្រទេសយីងស្ថិតក្នុង ដំណើររការល្អនៃប្រជាធិបតេយ្យ គាត់ក៏មានសិទ្ធិស្នើ ទៅរដ្ឋនូវអ្វីដែលគាត់មិនពេញចិត្តសិទ្ធិនោះ ធានាដោយមាត្រា៣៥នៃរដ្ឋធម្មនុញ្ញ ។ សុំទទួលយកកែលំអរប្រសិនការតិទៀននោះជាការពិត ចៀសវាងការវាយប្រហារតបតលើម្ចាស់ឆ្នោត ។ គាត់និយាយ រឿងសេវាឯកជនទេ ដូចពុំទាក់ទងដល់រដ្ឋាភិបាលឬសេវាសាធារណៈឡើយសូមស្វែងយល់ចំណុចនេះ”។

ដោយឡែក អ្នកលេងហ្វេកបុក ឈ្មោះ Hun kosal ក៏បានលើកថាថា សូមបងប្អូនមានស្មារតីជាតិនិយមគ្រប់គ្នា ចូលរួមគាំទ្រ និងផ្តល់ជាបង្អែកផ្នែកស្មារតី លោកស្រី ស្រេង សុកាន់ដា ហៅខ្ញុង ព្រោះសកម្មជននយោបាយដែលគាំទ្រវត្តមានចិន នៅខេត្តព្រះសីហនុ កំពុងវាយប្រហារនាង, ប្រាកដណាស់សកម្មជនទាំងនោះ អាចនឹងប្រើភាសាអសុរោះចំពោះលោកស្រីខ្ញុងមិនខាន។ ចំពោះវាយប្រហារនេះ អាចមានគោលបំណងបំបាក់ស្មារតីនាង និងគម្រាមដល់អ្នកផ្សេងទៀត ដែលនិយាយពីចិន នៅកំពង់សោម។
យើងទាំងអស់គ្នាដឹងច្បាស់ហើយ វត្តមានចិន នៅកំពង់សោម មិនមែនជារឿងរបស់ខ្ញុងតែម្នាក់ទេ ប៉ុន្តែជារឿងរបស់យើងទាំងអស់គ្នា ជារឿងរបស់ពូជសាសន៍ខ្មែរ។ អ្នកដឹកនាំគេអាចមិនខ្វល់ ប៉ុន្តែប្រជាពលរដ្ឋខ្មែរជាម្ចាស់ប្រទេស មិនអាចមិនខ្វល់បានទេ។
យើងនៅស្ងៀម មិនផ្តល់កម្លាំងចិត្តដល់នាងទេ ប្រាកដជានាងបាក់ទឹកចិត្ត និងភ័យខ្លាចមិនខាន ព្រោះអ្នកវាយប្រហារនាង សុទ្ធតែជាសកម្មជនមុតស្រួច។ បំណងមួយទៀត គឺធ្វើឱ្យនាងភ័យខ្លាចខ្លាំង បង្ខំឱ្យនាងចេញវិដេអូក្លីប សូមទោស។ មានអ្នកគាំទ្រនាងច្រើន ប្រាកដជាកម្លាំងចិត្តដល់នាង ព្រោះពួកយើងគ្មានអាវុធទេ ពួកយើងមានតែការឱបក្រសោប និងគាំទ្រគ្នាដោយបេះដូង និងដូងចិត្តប៉ុណ្ណោះ។

លោក សយ សុភាព ជាប្រធានស្ថាប័នសារព័ត៌មានមួយ និងជាអ្នកវិភាគសង្គមនៅស្ថានីយ៍ទូរទស្សន៍មួយ បានសម្តែងការសោកស្ដាយដែលតារាកំប្លែង ខ្ញុង វាយប្រហាររិះគន់ ដោយខ្វះការពិចារណា ចំពោះការអភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុ
ឆ្លើយតបករណីនេះ លោក សយ សុភាព នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានថ្លែងថា “ពិតជាមានការសោកស្ដាយ ដែលមិនគួរមានអ្នកសិល្បៈ កំប្លែងយើងកាលពីម្សិលមិញ បង្ហោះតាមហ្វេសប៊ុក វាយប្រហារទៅលើខេត្តព្រះសីហនុ។ ខ្ញុំធ្លាប់រិះគន់ ក៏ប៉ុន្ដែក្នុងចំណុចណាដែលវាអវិជ្ជមានក៏ប៉ុន្ដែចំណុចមួយដែលថាយើងរិះគន់ធ្លាក់ចូលទៅអន្ទាក់ ដែលគេកំពុងតែប្រឆាំងយើង វាជាការគួរឲ្យសោកស្ដាយ”។ លោក សយ សុភាព ក៏បានសំណូមពរឲ្យ តារាកំប្លែង នាង ខ្ញុង ឲ្យមានការកែវតម្រូវឡើងវិញ ព្រោះ សម្ដីតារាកំប្លែងមានតម្លៃណាស់ ព្រោះពលរដ្ឋខ្មែរ ពួកគាត់ចូលចិត្តស្ដាប់និងទស្សនា។

សូមបញ្ជាក់ថា វា​អាច​ចាត់ទុកជា​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្ត​ព្រះ​សីហ​នុ ដែល​ចំនួន​ភ្ញៀវ​ទេសចរ​ ទៅ​លេង​កម្សាន្ត​នា​ឱកាស​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ​ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មី​ៗ​នេះ ដែល​តួលេខ​ភ្ញៀវ​ទៅ​កម្សាន្ត​បាន​ធ្លាក់​ចុះ​រហូត​ដល់​២៥,៨៨ ភាគរយបើធៀបនឹងឆ្នាំមុន​។ យោង​តាម​ស្ថិតិ​ភ្ញៀវ​ទេសចរ​ ដែល​មក​កម្សាន្ត​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក និង សំពះ​ព្រះ​ខែ ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី ២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។

លោក វ៉េ​ង ស៊ី​សុ​វង្ស អនុប្រធាន​មន្ទីរ​ទេសចរខេត្ដ​ព្រះ​សីហ​នុ បាន​ប្រាប់​ឲ្យ​ដឹង​ថា រយៈពេល​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ ខេត្ត​ព្រះ​សីហ​នុ​ទទួលភ្ញៀវ​ទេសចរ​សរុប​ប្រមាណ ៦៣.០០០​ម៉ឺន​នាក់ ថយ​ចុះ​២៥,៨៨ភាគរយ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ​៥០.២៣០​នាក់ ថយ​ចុះ​៣២,០៧ភាគរយ ។

ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ប្រមាណ​១២.៧៧០​នាក់ កើនឡើង​ប្រមាណ​១៥,៥៦ភាគរយ​។ ភ្ញៀវ​ទៅ​កម្សាន្ត​តាម​បណ្តា​កោះមាន​ចំនួន​សរុប​៦,៤៨៩​នាក់ ក្នុង​នោះ​ស្រី​២.៨៥៥​នាក់ កើនឡើង​៨,៣៦ភាគរយ ក្នុង​នោះ​ភ្ញៀវ​ជាតិ​ចំនួន​៣.០០១​នាក់ ក្នុង​នោះ​ស្រី​១.២៣៥​នាក់ ថយ​ចុះ​៨៧,៨៩% និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៣.៤៨៨​នាក់ ក្នុង​នោះ​ស្រី ១.៧០០​នាក់​កើនឡើង​២៧,៧០%​។

ភ្ញៀវ​ទេសចរចូល​តាម ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ខេត្ត​ព្រះ​សី​ហនុ មាន​ចំនួន​សរុប​៥.៤០០​នាក់ ក្នុង​នោះ​ភ្ញៀវជាតិ​ចំនួន​៥០​នាក់ និង​បរទេស​៥.៣៥០​នាក់​។

ចំពោះ​តម្លៃ​សេវាកម្ម​ស្នាក់​នៅ​សណ្ឋាគារ​មួយ​ចំនួន ​មានការ​កើនឡើង​ចន្លោះ​ពី​២០ភាគរយ​ទៅ​៣៥ភាគរយ និង​ផ្ទះសំណាក់​មួយ​ចំនួន​មានការ​កើនឡើង​ចន្លោះ​ពី​៣០ភាគរយ​ទៅ​៥០ភាគរយ ។ ចំណែក​ម្ហូបអាហារ​គ្រឿង​សមុទ្រ ​មានការ​ឡើងថ្លៃ​ប្រមាណ ២០ភាគរយ។

បន្ទាប់ពីវីដអូក្រោយពីតារាកំប្លែង អ្នកនាង ខ្ញុង ចេញវីដេអូមួយ ដែលនិយាយទាក់ទងទៅនឹងក្រុងព្រះសីហនុ រឿង ផ្ទះសំណាក់ និង សណ្ឋាគា ជាដើម ដែលមានតម្លៃជាង ១០០ដុល្លារ រួចមកក៏ស្រាប់តែមានគណនីហ្វេសប៊ុកឈ្មោះ ល្បង ផាត បានមិនពេញចិត្តចំពោះរិះគន់របស់អ្នកនាងខ្ញុង។ ប៉ុន្តែពេលស្រាប់តែមានគណនីហ្វេសប៊ុកមួយ ឈ្មោះថា Hun Kosal បានសរសេរ និយាយពីអ្នកនាងខ្ញុង យ៉ាងដូច្នេះទៅវិញថា “សូមបងប្អូនមានស្មារតីជាតិនិយមគ្រប់គ្នា ចូលរួមគាំទ្រ និងផ្តល់ជាបង្អែកផ្នែកស្មារតី លោកស្រី ស្រេង សុកាន់ដា ហៅខ្ញុង ព្រោះសកម្មជននយោបាយដែលគាំទ្រវត្តមានចិន នៅខេត្តព្រះសីហនុ កំពុងវាយប្រហារនាង, ប្រាកដណាស់សកម្មជនទាំងនោះ អាចនឹងប្រើភាសាអសុរោះ ចំពោះលោកស្រីខ្ញុងមិនខាន។ ចំពោះវាយប្រហារនេះ អាចមានគោលបំណងបំបាក់ស្មារតីនាង និងគំរាមដល់អ្នកផ្សេងទៀត ដែលនិយាយពីចិន នៅកំពង់សោម។ យើងទាំងអស់គ្នាដឹងច្បាស់ហើយ វត្តមានចិន នៅកំពង់សោម មិនមែនជារឿងរបស់ខ្ញុងតែម្នាក់ទេ ប៉ុន្តែជារឿងរបស់យើងទាំងអស់គ្នា ជារឿងរបស់ពូជសាសន៍ខ្មែរ។ អ្នកដឹកនាំគេអាចមិនខ្វល់ ប៉ុន្តែប្រជាពលរដ្ឋខ្មែរជាម្ចាស់ប្រទេស មិនអាចមិនខ្វល់បានទេ។ យើងនៅស្ងៀម មិនផ្តល់កម្លាំងចិត្តដល់នាងទេ ប្រាកដជានាងបាក់ទឹកចិត្ត និងភ័យខ្លាចមិនខាន ព្រោះអ្នកវាយប្រហារនាង សុទ្ធតែជាសកម្មជនមុតស្រួច។ បំណងមួយទៀត គឺធ្វើឱ្យនាងភ័យខ្លាចខ្លាំង បង្ខំឱ្យនាងចេញវិដេអូឃ្លីប សូមទោស។ មានអ្នកគាំទ្រនាងច្រើន ប្រាកដជាកម្លាំងចិត្តដល់នាង ព្រោះពួកយើងគ្មានអាវុធទេ ពួកយើងមានតែការឱបក្រសោប និងគាំទ្រគ្នាដោយបេះដូង និងដូងចិត្តប៉ុណ្ណោះ”។

ចំណែកឯស្រីម្នាក់ជាម្ចាស់ផ្ទះសំណាក់មួយនៅកំពង់សោម បានចេញវីដេអូមួយ ប្រតិកម្មហើយប្រកាសថា ផ្ទះសំណាក់របស់ខ្លួនមនាតម្លៃត្រឹមតែ15ដុល្លារ ទៅ 20ដុល្លារ នោះទេ មិនមានការដំឡើងថ្លៃ គេថានោះទេ ។

មានមតិជាច្រើនបានលើកឡើងខុសៗគ្នា ទៅលើបញ្ហាដែលអ្នកនាងខ្ញុង កំពុងតែលើកឡើងភាគច្រើន ត្រូវមហាជនស្ទើរទូទាំងប្រទេស បានគាំទ្រសម្រាប់ការបញ្ចេញមតិ របស់តារាកំប្លែងរូបនេះ តែមួយចំនួនទៀត ក៏សម្តែងមិនពេញចិត្ត នឹងការបង្ហោះវីដេអូ ដែលនិយាយពីភាពអវិជ្ជមានបែបនេះ។

ចំណែកបុរសម្នាក់ជាអ្នកបក្រែភាសាចិន នៅកំពង់សោម និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា រឿងតម្លៃ ម្ហូបអាហារ ផ្ទះសំណាក់ សណ្ឋាគារ គឺពិតជាឡើងថ្លៃពិតមែន ហើយក៏មានកន្លែងដែលមានសមរម្យដែរ ប៉ុន្តែពិបាករកបន្តិច ហើយចំណែកឯកកន្លែងល្អៗ ដែលប្រជាពលរដ្ឋខ្មែរ ធ្លាប់មកលេងកម្សាន្តនាពេលកន្លងមកនោះ មិនមានតម្លៃធូរថ្លៃនោះ ត្រូវបានជនជាតិទិញជួលគ្រប់គ្រងអស់ហើយ ព្រោះខ្មែរយើង បានជួលកន្លែងឲ្យជនជាតិចិន បានថ្លៃ ហើយមានកុងត្រាយូរឆ្នាំ ជាពិសេសនោះ គឺយកលុយមុនពេញចំនួនក្នុងត្រាថែមទៀត។ ប្រជាពលរដ្ឋ មកពីខេត្តផ្សេងៗទៅលេងកំពង់សោម តែងតែរអ៊ូថាថ្លៃ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋដែលមានមូលដ្ឋានផ្ទាល់នៅកំពង់សោម បានជួលផ្ទះ និងដី ឲ្យចិន ហើយកំពុងសប្បាយកើបកើបលុយចិន យកទៅចាយពេញៗដៃ។

លោកផែង វណ្ណៈ បានបញ្ចេញនូវទស្សនថា ក្រោយពេលស្តាប់វីដេអូរបស់ប្អូនស្រីខ្ញុង គឺខ្ញុំពិនិត្យឃើញថា ប្អូនស្រី បាននិយាយនូវអ្វីដែល ឃើញនឹងភ្នែក ស្តាប់ឮនឹងត្រចៀក ពីទិដ្ឋភាពជាក់ស្តែងការពិត ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ដែលហ៊ាននិយាយនូវការពិត ។​ លោកក៏បានសួរថាតើរស់នៅក្នុងសង្គមប្រជាធិបតេយ្យ ប្រជាពលរដ្ឋម្នាក់បានឃើញយ៉ាងម៉េច និយាយអីចឹងបានទេឬ? បញ្ចេញមតិផ្ទាល់ខ្លួន គឺខុសមែនទេ ? ។ កំពង់សោម គេលែងទៅលេងយូរហើយ ព្រោះគេមានចំណេះដឹង មានការស្តាប់ មានការគិត មានការពិចារណា ថាតើទៅលេងកំពង់សោមមានសុវត្ថិភាពឬអត់? ដោយសារមានកត្តាជាច្រើន៕

អត្ថបទដែលជាប់ទាក់ទង