ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ព្រះពុទ្ធសាសនាជាវិស័យមួយបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិ និងបណ្តុះបណ្តាលធនធានមនុស្សផ្នែកបញ្ញាស្មារតី

13

ភ្នំពេញ៖នារសៀលថ្ងៃសៅរ៍ ទី២៣ វិច្ចិកា ២០២៤សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២ នៅវិទ្យាស្ថានជាតិអប់រំ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖រាជរដ្ឋាភិបាលគ្រប់អាណត្តិតែងយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យសាសនា ជាពិសេសព្រះពុទ្ធសាសនា ដែលជាវិស័យមួយ បាននិងកំពុង ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិ និងបណ្តុះបណ្តាលធនធានមនុស្សផ្នែកបញ្ញាស្មារតី ចំណេះជំនាញ ក្នុងការអប់រំសីលធម៌ គុណធម៌ និងសុជីវធម៌ ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់មជ្ឈដ្ឋានសង្គមនៅទូទាំងប្រទេស ។

សម្តេចមហាបវរធិបតីបានបន្តថា៖ការរៀបចំឱ្យមាននូវមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស ក៏ជាការផ្នែកមួយលើកទឹកព្រះទ័យ ទឹកចិត្ដ ព្រះសង្ឃ និងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងធម្មការ និងសាសនា ក្នុងការបំពេញព្រះរាជតួនាទី ភារកិច្ច ឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីធានាដល់ការរីកចម្រើននៃព្រះពុទ្ធសាសនា និងភាពសុខដុមរមនាសាសនា នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង