ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន
សៀមរាប៖នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាព ដ៏ខ្អង់ខ្ពស់បើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន។
កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន មានការអញ្ជើញ ចូល រួមដោយគណៈប្រតិភូសរុបប្រមាណ ៧០០នាក់មកពីប្រទេស និងអង្គការដៃគូ ពាក់ ព័ន្ធអនុសញ្ញាអូតាវ៉ាជាង១៥០។
ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ អាជ្ញាធរ មីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានគូសរំលេចថា ការអញ្ជើញជា អធិប តី របស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកកិច្ចប្រជុំកំពូល សៀម រាប-អង្គរ ស្តីពីពិភពលោកគ្មានមីន ជាការបង្ហាញឱ្យឃើញនូវការគិតគូរ និង យកចិត្តទុកដាក់របស់ចំពោះសុខមាលភាពរបស់មនុស្សជាតិលើពិភពលោក ដែល រងគ្រោះដោយសារគ្រាប់មីន។
អនុសញ្ញាអូតាវ៉ា គឺជាអនុសញ្ញាអង្គការសហប្រជាជាតិ (UN) ស្តីពីការហាមឃាត់ ការប្រើប្រាស់ ការដឹកជញ្ជូន ការស្តុកទុក និងការផ្ទេរ គ្រាប់មីនប្រឆាំងមនុស្ស លោក ។ អនុសញ្ញាអូតាវ៉ា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩។ អនុសញ្ញាអូតាវ៉ា មាន រដ្ឋ ភាគីចំនួន១៦៤ប្រទេស មានអង្គការសង្គមស៊ីវិលជាច្រើន ជាសមាជិក និង ជា ដៃ គូ ។ អនុសញ្ញាអូតាវ៉ាមានគោលដៅបញ្ចប់នូវទុក្ខសោកវេទនា របស់ប្រជាពល រដ្ឋ ពិភពលោក ដែលបង្កើតឡើងដោយសំណល់ជាតិផ្ទុះពីសង្គ្រាម។
មកដល់ពេលនេះអនុសញ្ញាអូតាវ៉ា មានអាយុកាល២៥ឆ្នាំហើយ។ អនុសញ្ញានេះ បានចូលរួមសង្គ្រោះជីវិតមនុស្សនៅលើពិភពលោកបានយ៉ាងច្រើនលាននាក់ ហើយ បើគិតពីសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមវិញ បន្ទាប់ពីអនុសញ្ញាអនុវត្ត ២៥ឆ្នាំ នេះ ចំនួនមីន និងគ្រាប់សំណល់មិនទាន់ផ្ទុះផ្សេងៗទៀត ជាង ៥០លានគ្រាប់ ត្រូវ បាន រកឃើញ និងកម្ទេចចោល។ ដីដែលរងផលប៉ះពាល់ដោយសំណល់ជាតិ ផ្ទុះពី សង្គ្រាមរាប់ពាន់គីឡូម៉ែត្រក្រឡា ត្រូវបានបោសសំអាត និងផ្តល់ជូនប្រជាពល រដ្ឋ ប្រើ ប្រាស់។
អនុសញ្ញាអូតាវ៉ា បាននាំមកនូវការជួយគាំទ្រដល់ជនរងគ្រោះដោយ សារសំណល់ ជាតិ ផ្ទុះបន្សល់ពីសង្គ្រាមលើពិភពលោក ដែលគេដឹងថា ក្នុងមួយឆ្នាំមានជាង ៥ ពាន់ នាក់។ អនុសញ្ញាអូតាវ៉ា បានបង្កើតនូវចលនា និងការប្តូរផ្តាច់រួមគ្នាជាសកល ដើម្បីបោសសំអាតគ្រាប់រំសេវនៅលើពិភពលោក។ អនុសញ្ញាអូតាវ៉ា ជាអនុសញ្ញា មនុស្សធម៌ ដែលបានចូលរួមសង្គ្រោះជីវិតប្រជាពលរដ្ឋក្នុងពិភពលោក ចូលរួម សង្គ្រោះសហគមន៍មូលដ្ឋាន ដែលប៉ះពាល់ដោយសំណល់ជាតិផ្ទុះពីសង្គ្រាម និងជួយសង្គ្រោះជនរងគ្រោះដោយសារមីនក្នុងពិភពលោកពោរពេញដោយជោគជ័យ និងមោទនភាព ក្នុងរយៈពេល២៥ឆ្នាំមកនេះ។
កម្ពុជាបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាក្នុងឆ្នាំ២០០០ ហើយបាននិង កំពុង បំពេញកាតព្វកិច្ចជារដ្ឋភាគីគំរូ និងឈានមុខគេក្នុងការលុបបំបាត់គ្រាប់មីន ប្រឆាំង មនុស្ស ហើយត្រូវបានសហគមន៍អន្តរជាតិចាត់ទុកសមិទ្ធផលក្នុង ការងារបោស សម្អាត មីនរបស់កម្ពុជា គឺជាសមិទ្ធផលមួយផ្នែកធំរបស់ពិភពលោក។
កម្ពុជា បានក្លាយទៅជាប្រទេស ដំបូងគេនៅ អាស៊ី ប៉ាស៊ីហ្វិក ទទួលបានការទុកចិត្ត ឱ្យធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ក្រោយពេល អនុសញ្ញាអូតាវ៉ា ដែលជាកិច្ចប្រជុំកំពូលលើកទី៥។ កិច្ចប្រជុំកំពូលនេះ ជាកិត្តិយសដ៏ឧត្តុង្គ ឧត្តម សម្រាប់កម្ពុជា ហើយក៏បានបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងនាម ប្រទេស ធ្លាប់រងគ្រោះដោយសង្គ្រាម និងដោយគ្រាប់មីន ក្នុងការចូលរួមលុប បំបាត់ មីន លើសកលលោក។
ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងថា «កម្ពុជាបានឆ្លងកាត់ប្រវត្តិ សាស្ត្រដ៏ ជូរចត់ពីភ្លើងសង្គ្រាមមកសុខសន្តិភាព ពីការលំបាកគ្រប់បែបយ៉ាង មកជា ប្រទេស មួយ មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍ ពីប្រទេសដីមីន ទៅជាដីមាសនៅ ទូ ទាំង ប្រទេស។ បទពិសោធន៍សមិទ្ធផលជាប្រវត្តិសាស្ត្រទទួលបាន ពីនយោបាយ ឈ្នះ–ឈ្នះពីមគ្គទេសក៍ដ៏ឆ្នើមរបស់យើង សម្តេចតេជោ លោកបាននាំមកជូន ជាតិ ។ទាំងអស់នេះ បានធ្វើឱ្យកម្ពុជាស័ក្តិសមជាប្រទេសដែលទទួលធ្វើជាប្រធាន អនុ សញ្ញាអូតាវ៉ា និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលស្តីពីពិភពលោកគ្មានមីន»៕