ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បេសកជនពិសេសរដ្ឋាភិបាលជប៉ុន អះអាងថា លោកទទួលបានពិសោធន៍ច្រើន នូវដំណើរស្វែងរកសន្តិភាពនៅកម្ពុជា ក្រោយស្តាប់បាឋកថារបស់សម្តេចតេជោ

13

ភ្នំពេញ៖នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យលោក ម៉ាសាហារុ កូណូ (Masaharu KOHNO) បេសកជនពិសេសរដ្ឋាភិបាលជប៉ុន ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅ វិមាន៧មករា រាជធានីភ្នំពេញ។

នៅក្នុងជំនួបនេះ លោក កូណូ បានសម្តែងសេចក្តី រីករាយ ជាទីបំផុត និងថ្លែងអំណរ គុណសម្តេចតេជោ ដែលបានអុញ្ញាតឱ្យរូបលោក បាន ចូលជួបសម្តែងការគួរសម ដោយផ្ទាល់នាឱកាសនេះ។

លោកបេសកជនពិសេស បានរំលឹកថា លោកបានមកដល់កម្ពុជាលើកចុងក្រោយ កាលពី២៥ឆ្នាំមុន។ ក្នុងដំណើរទស្សនកិច្ចមកកម្ពុជាពេលនេះ ក្រៅពីចូលរួម កិច្ច ប្រជុំ IPTP លើកទី១១ លោកពិតជាសប្បាយចិត្តណាស់ ដែលបានស្តាប់ បាឋកថា របស់សម្តេចតេជោ ដោយផ្ទាល់ និងបានរៀនសូត្រពីសម្តេចអំពីបទពិសោធន៍ កសាង សន្តិភាពនៅកម្ពុជា និងការដឹកនាំប្រទេសក្រោយទទួលបាន សន្តិភាពពេញ លេញ។

លោកបេសកជនពិសេសរដ្ឋាភិបាលជប៉ុនបន្តថា លោកពិតជាកោតសរសើរដោយ ស្មោះអស់ពីដួងចិត្តចំពោះ សម្តេចតេជោ ដែលជាអ្នកឈ្នះ នៅក្នុងដំណើរស្វែងរកសន្តិភាពដល់ប្រទេសកម្ពុជាយ៉ាងពិតប្រាកដ។ លោកបន្ថែមថា ចាប់តាំងពីពេល ដែលលោកបានជួបសម្តេចតេជោ ជាលើកដំបូងនៅឆ្នាំ១៩៩០ លោក តែងតែគោរព សម្តេចតេជោ និងចាត់ទុកសម្តេចជាមិត្តដ៏ល្អរបស់ប្រទេសជប៉ុន។

លោក កូណូ បានថ្លែងអំណរគុណសម្តេច និងប្រទេសកម្ពុជា ដែលបានធ្វើ ឱ្យ ប្រទេសជប៉ុន មានមុខមានមាត់ក្នុងឆាកអន្តរជាតិ ពាក់ព័ន្ធការបញ្ជូន ប្រតិបត្តិ ការ រក្សាសន្តិភាព (PKO) ទៅក្រៅប្រទេស ដោយសម្តេចយល់ព្រមឱ្យមាន PKO របស់ ជប៉ុននៅកម្ពុជាក្រោមឆ័ត្រអ៊ុនតាក់។

លោក បានបញ្ជាក់ថា ករណី PKO នេះ បានធ្វើប្រទេសជប៉ុនផ្លាស់ ប្តូរគោល នយោ បាយការបរទេសរបស់ខ្លួននៅក្នុងវិស័យនេះ។ បន្ទាប់ពីបញ្ជូន PKO លើកទី១ ទៅ កម្ពុជា ជប៉ុន បានបន្តបញ្ជូន PKO នេះ ទៅប្រទេស Mozambique និងបណ្តា ប្រទេសដទៃទៀតជាបន្តបន្ទាប់។

លោក ក៏បានសម្តែងនូវក្តីរំភើបចិត្ត និងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសៀវភៅ «In Search of Proactive Diplomacy: Increasing Japan’s International Role in the 1990s» ដែលលោក បានចងក្រង នៅក្នុង ឆ្នាំ១៩៩៩ ត្រូវបានកំពុងបកប្រែជាភាសាខ្មែរ។

លោកសង្ឃឹមថា ក្រោយការបកប្រែបានបញ្ចប់ សៀវភៅនេះ នឹងត្រូវបាន ផ្សព្វ ផ្សាយ ដល់ថ្នាក់ដឹកនាំ និងប្រជាជនជំនាន់ក្រោយឱ្យបានយល់ពីការរួមចំណែក របស់ ជប៉ុន ក្នុងដំណើរស្វែងរកសន្តិភាពនៅកម្ពុជា រហូតទទួលបានជោគជ័យ។

លោក ក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលតែងតែជឿទុកចិត្តលើប្រទេសជប៉ុន គាំទ្រជប៉ុន និងចូលរួមជាមួយជប៉ុននូវរាល់គំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការ ទាំងទ្វេភាគី និងពហុភាគី។ លោក កូណូ បានបង្ហាញការកត់សម្គាល់យ៉ាងច្បាស់ ថា ប្រទេសកម្ពុជា ជាប្រទេសដំបូងបំផុតដែលគាំទ្រគំនិតផ្តួចផ្តើមឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ FOIP, បេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និង ការនេសាទត្រីបាឡែនជាដើម។ លោក បានបញ្ជាក់ថា ឆ្លងកាត់អ្វីដែលកម្ពុជា និង ជប៉ុន បានធ្វើរួមគ្នា ក្នុងដំណាក់កាលដ៏លំបាកបំផុតនោះមក ប្រទេសជប៉ុន ក៏មាន ជំនឿ និងទំនុកចិត្តយ៉ាងខ្លាំងលើមិត្តភាព និងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន។

ជាកិច្ចឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះពាក្យពេច ន៍កោត សរ សើរ និងសកម្មភាពដែលលោក កូណូ បានធ្វើជូនកម្ពុជា។ សម្តេច បានគូសបញ្ជាក់ ថា ប្រទេសជប៉ុន គឺជាប្រទេសនាំមុខគេក្នុងការជួយកម្ពុជា មានទាំងកម្លាំងបច្ចេក ទេស និងជំនួយជាច្រើនសន្ធឹកសន្ធាប់ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ រហូតមក ទល់ នឹងពេលបច្ចុប្បន្ន។

សម្តេចតេជោ បានលើកឡើងថា ទោះបីជាជប៉ុនមិនលុបចោលបំណុល ដែល កម្ពុជា ជំពាក់ជប៉ុន ក៏ប៉ុន្តែជប៉ុនបានជួយរកវិធីដោះស្រាយជួយកម្ពុជា ដើម្បីឱ្យ កម្ពុជា អាចសងបំណុលជប៉ុនបាន។ បន្ទាប់ពីដោះស្រាយបំណុលរួច នៅឆ្នាំ១៩៩៩ ជប៉ុនបានផ្តល់កម្ចីដល់កម្ពុជា សម្រាប់សាងសង់កំពង់ផែព្រះសីហនុ ឥឡូវនេះ កំពង់ ផែខេត្តព្រះសីហនុ ត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ ឱ្យទៅជាកំពង់ផែ ទឹក ជ្រៅ ដើម្បីឱ្យនាវាចូលចតបាន ដោយមិនចាំបាច់ធ្វើការផ្ទេរទំនិញ។

សម្តេចតេជោ បានបញ្ជាក់ជូនលោកបេសកកជនថា កម្ពុជាបន្តគាំទ្រចំពោះមិត្ត ជប៉ុន ទាំងគំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការនានាដែលជប៉ុនដឹកនាំ ទៅតាម គោលនយោបាយការបរទេស និងស្ថានភាពរបស់ប្រទេសកម្ពុជា។ សម្តេច បាន សង្កត់ ធ្ងន់ថា កម្ពុជាគាំទ្ររាល់គំនិតផ្តួចផ្តើមទាំងឡាយណា ដែលបម្រើដល់ ប្រយោជន៍ រួម និងការអភិវឌ្ឍ មិនប្រឆាំងនឹងប្រទេសណាមួយ និងគោរពមជ្ឈ ភាព អាស៊ាន ហើយ FOIP របស់ជប៉ុន ក៏មិនបានផ្ទុយពីគំនិតផ្តួចផ្តើមចក្ខុវិស័យ អាស៊ាន ស្តីពីឥណ្ឌូប៉ាស៊ីហ្វិកនោះដែរ។

សម្តេចតេជោ បានបន្តថា កម្ពុជាគាំទ្រជប៉ុនក្នុងការនេសាទត្រីបាឡែន ដោយសារ ប្រទេសជប៉ុន មានការស្រាវជ្រាវច្បាស់លាស់ណាស់លើប្រធានបទនេះ។

សម្តេចតេជោ បានបន្តថា កម្ពុជាបានគាំទ្រជប៉ុនផងដែរក្នុងការរៀបចំកីឡា អូឡាំ ពិក និងការតាំងពីព័រណ៍ពិភពលោក (World Expo) ជាដើម៕

អត្ថបទដែលជាប់ទាក់ទង