ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋក្នុងខណ្ឌមានជយ័បានលេីកសំណូមពរឱ្យរដ្ឋបាលរាជធានីជួយដោះស្រាយរឿងកសាងប្រព័ន្ធលូ​ ស្ថាបនាផ្លូវ ដាក់ភ្លេីងបំភ្លឺផ្លូវ

22

ភ្នំពេញ៖ប្រជាពលរដ្ឋក្នុងខណ្ឌមានជយ័បានលេីកសំណូមពរឱ្យរដ្ឋបាលរាជធានីជួយដោះស្រាយរឿងកសាងប្រព័ន្ធលូ​ ស្ថាបនាផ្លូវថ្នល់​ ដាក់ភ្លេីងបំភ្លឺផ្លូវជាដេីម។

​ប្រជាពលរដ្ឋស្នើរបែបនេះនៅក្នុងវេទិកាផ្សព្វផ្សាយ​និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៤នៅខណ្ឌមានជយ័នាព្រឹកថ្ងៃទី២៦វិច្ឆិកា​  ក្រោមវត្តមានឯកឧត្តមម៉ប់​ សារិន​ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងឯកឧត្តម​ឆាយ​ វីរៈអភិបាលរងនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឃួង​ ស្រេង​ អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ​នៅមជ្ឈមណ្ឌលម៉ូឌែន២ អគារA និងអគារD បណ្តោយផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម)។

ក្នុងវេទិការនោះប្រជាពលរដ្ឋតាមបណ្តាសង្កាត់ក្នុងខណ្ឌមានជយ័​ បានលេីកាសំណេី​រនិងសំណូមពរចំនួន១៥បញ្ហា​ដោយផ្ទាល់មាត់​ និងសំណេីជាលាយលក្ខ័អក្សរមានចំនួន៧៧ករណីដែលក្នុងនោះមានបញ្ហាដែលស្នេីសុំឱ្យរដ្ឋបាលរាជធានីភ្នំពេញជួយដោះស្រាយដូចជាបញ្ហាសុំកសាងផ្លូវ​ កសាងប្រពន្ធ័លូ​ ការដាក់ភ្លេីងសឡាបំភ្លេីងផ្លូវ​ បញ្ហាចេញបណ្ណ័កម្មសិទ្ធដីធ្លី​ បញ្ហាបង់ថ្លៃសំរាមជាដេីម។

ឯកឧត្តមម៉ប់​ សារិន​ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងថា៖ក្រុមប្រឹក្សារាជធានីភ្នំពេញ​ មានគោលបំណងជំរុញនូវវប្បធម៏នៃការពិភាក្សា​ និងលេីកកំពស់គណនេយ្យ​ ភាពតាមបែបប្រជាធិបតេយ្យ​តម្លាភាព​ គណនយ្យភាព។ ផ្តល់ឱកាសជូនប្រជាពលរដ្ឋពីអាទិភាពនៃការងារអភិវឌ្ឍន៏របស់ក្រុមប្រឹក្សារាជធានីភ្នំពេញសំរាប់ឆ្នាំខាងមុខ។ ទទួលយកអនុសាសន៏​និងសំណូមពររបស់ប្រជាពលរដ្ឋ​ ដេីម្បីពិភាក្សានិងឆ្លេីយតប។

        ឯកឧត្តមម៉ប់​ សារិន​លេីកឡេីងទៀតថា៖ការងារអភិវឌ្ឍន៏មូលដ្ឋានមិនអាចមានតែអាជ្ញាធរធ្វេីតែម្នាក់ឯងបានជោគជយ័នុះទេ​ គឺទាមទាអោយមានការចូលរួមពីប្រជាពលរដ្ឋទេីបជោគជយ័។

ជាមួយគ្នានោះបងប្អូនប្រជាពរដ្ឋនៅក្នុងសង្កាត់បឹងទំពន់ទី១​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមឃួង ស្រេង​ អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ​ និងលោកសេង គន្ធអភិបាលខណ្ឌមានជយ័ដែលបានជួយកសាងប្រពន្ធ័លូ​ និងស្ថាបនាផ្លូវមួយខ្សែជូនប្រជាពលរដ្ឋប្រេីប្រាស់បានងាយស្រួលក្នុងការធ្វេីដំណេីរ។

ជាការឆ្លើយតបក្នុងឱកាសនោះឯកឧត្តម​ឆាយ​ វីរៈអភិបាលរងនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឃួង​ ស្រេង​ អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ​ បានគួសបញ្ជាក់ថា÷វេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាថ្ងៃនេះ​ បានបង្កប់នូវអត្ថន័យនៃពាក្យគន្លឹះ២​ គឺការផ្សព្វផ្សាយ​ និងការពិគ្រោះយោបល់។ ឯកឧត្តមបន្តថា​  តាមរយះវេទិការនេះយេីងទាំងអស់គ្នាបានរកឃេីញបញ្ហាសំខាន់ៗជាអាទិភាពសំរាប់ឱ្យរដ្ឋបាលរាជធានីភ្នំពេញយកទៅពិចារណា​ កែលម្អក្នុងការអនុវត្តសកម្មភាពបស់ខ្លួនដេីម្បីលេីកកំពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ​ ជាពិសេសប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានសង្កាត់​ ខណ្ឌរបស់ខ្លួនឱ្យកាន់តែមានភាពល្អប្រសេីរ។ ក្នុងនាមក្រុមប្រឹក្សា​ និងរដ្ឋបាលរាជធានីភ្នំពេញ​ ឯកឧត្តមឆាយ វីរៈ បានធានាថានឹងយកសំណេី​ សំណូមពររបស់បងប្អូនលេីកឡេីងដែលនៅសេសសល់ទៅដាក់ជូនគណះអភិបាលរាជធានីភ្នំពេញដេីម្បីពិនិត្យនឹងដោះស្រាយជូន​ ព្រមទាំងផ្តល់ពត៏មានត្រឡប់ជូនបងប្អូនវិញតាមរយះក្រុមប្រឹក្សាសង្កាត់​ ពីលទ្ធផលនៃការដោះស្រាយជូនទាំងលទ្ធផលវិជ្ជមាន​ និងអវិជ្ជមានដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់ជូនជ្រាប៕

អត្ថបទដែលជាប់ទាក់ទង