ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុប ការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

13

ភ្នំពេញ៖បន្ទាប់ពីដំណើរការសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិស ដៅ ការងារឆ្នាំ២០២៥ រយៈពេលមួយថ្ងៃកន្លះ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំពិធីបិទ សន្និ បាត របស់ខ្លួន។

ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារសម្រាប់ឆ្នាំថ្មី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រព្រឹត្តទៅក្រោមអធិបតី ភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ពិធីបិទសន្និបាត នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់ក្រសួង ព្រម ទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអភិបាលរាជធានី ខេត្ត និងមន្ត្រីពាក់ ព័ន្ធ ដទៃទៀត។

ក្រសួងរៀបចំដែនដី នគរូបនីយមកម្ម និងសំណង់ មាន បេសកកម្ម ដឹកនាំ និង គ្រប់ គ្រង លើ ការងារ រៀបចំ ដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី និង ភូមិសាស្ត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា។ ជារបៀបរបបនៃការដឹកនាំរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាបណ្តាក្រសួង ស្ថាប័នដទៃផងដែរ តែងតែ រៀប ចំសន្និបាត ក៏ដូចជាកិច្ចប្រជុំប្រចាំ ដើម្បីពនិត្យផ្ទៀងផ្ទាត់សមិទ្ធផលការងារដែល សម្រេច បាន នៅក្នុង ឆ្នាំចាស់ ក៏ដូចជាពិនិត្យឡើងវិញនូវការងារមិនទាន់បាន សម្រេច ព្រមទាំងរៀបចំកសាងផែនការការងារថ្មីសម្រាប់អនុវត្តន៍នៅក្នុងឆ្នាំថ្មី។

ក្នុងសន្និបាតរយៈពេលមួយថ្ងៃកន្លះកន្លងទៅនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ របស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមផ្នែកនីមួយៗ បានបង្ហាញឱ្យ ឃើញនូវសមិទ្ធផលជាច្រើនដែលពួកគេសម្រេចបាននៅក្នុងឆ្នាំចាស់ ជាផ្លែផ្កា ប្រកប ដោយក្តីសោមនស្សរីករាយជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន ស្របតាមគោលនយោបាយដាក់ចេញដោយរាជរដ្ឋាភិបាល។

ពួកគេ ក៏បានជជែកគ្នាយ៉ាងយកចិត្តទុកដាក់ខ្ពស់ ដើម្បីពិនិត្យឡើងវិញនូវការងារ ដែល ប្រឈម ហើយត្រូវកែលំអរឡើងវិញឱ្យកាន់តែល្អប្រសើរសម្រាប់ឆ្នាំថ្មី។

សូមបញ្ជាក់ថា ក្រោម ការដឹកនាំ ដ៏ ឈ្លាសវៃប្រកបដោយ គតិបណ្ឌិត រប ស់ ស ម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ក្រសួង រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ត្រូវបាន បង្កើតឡើង នៅ ចុងឆ្នាំ ១៩៩៨ តាម ព្រះរាជក្រឹត្យ លេខ នស / រកត /១១៩៨/៧២ ចុះ ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ១៩៩៨ ហើយ នៅក្នុង នីតិកាល ទី ២ នៃ រដ្ឋសភា ទើប ច្បាប់ ស្តីពី ការបង្កើត ក្រសួង រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ត្រូវបាន ចូល ជា ធរមាន តាម ព្រះរាជក្រម លេខ នស / រកម /០៦៩៩/០៩ ចុះ ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ១៩៩៩។

នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជារដ្ឋមន្ត្រី បានបង្ហាញការប្តេជ្ញា ចិត្តខ្ពស់ក្នុងការសម្រេចកិច្ចការជាដែនសមត្ថកិច្ចរបស់ក្រសួងស្របតាមគោលបំណងដ៏មុតមាំរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕

អត្ថបទដែលជាប់ទាក់ទង