ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖បង្ហាញពីការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧

17

ភ្នំពេញ៖ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បាន រៀបចំសន្និសីទសារព័ត៌មាន ស្តីពី «ការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈជាការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» នៅសាលាភូមិន្ទរដ្ឋបាល។

សន្និសីទសារព័ត៌មាន ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.)។

ការរៀបចំសន្និសីទសារព័ត៌មាននាពេលនេះ បានធ្វើឡើងក្នុងគោលបំណងផ្តល់ជាវឌ្ឍនភាពព័ត៌មានជុំវិញដំណើរការនៃការអនុវត្ត ព្រមទាំងសមិទ្ធផលជាជំហានៗ ដែលសម្រេចបានកន្លងមក។

កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ការងារកែទម្រង់រដ្ឋបាលសាធារណៈ នៅនីតិកាលទី៧នៃរដ្ឋសភា មិនមែនជារឿងថ្មីនោះទេ គឺជាកិច្ចការ ដែល បន្តពីនីតិកាលមុនៗ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានកសាងគ្រឹះសម្រាប់យើង ដើម្បីអនុវត្តបន្ត។ នៅពេលនេះ ការងារកែទម្រង់រដ្ឋបាលសាធារណៈនីតិកាលទី៧នៃរដ្ឋសភា ខុសប្លែក ពីនីតិកាលទី៦ទៅលើវិធីសាស្ត្រនៃការអនុវត្ត និងការកំណត់អាទិភាព នៃវិធានការគន្លឹះតែប៉ុណ្ណោះ។

ការងារកែទម្រង់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា  ជាការដឹកនាំដោយផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការងារកែទម្រង់រដ្ឋបាលសាធារណៈ ក៏មិនមែនជាការងារដោយឡែករបស់ក្រសួងមុខងារសាធារណៈម្នាក់ឯងនោះដែរ គឺជាការងាររបស់ ក្រសួងស្ថាប័នទាំងអស់គ្នារួមទាំង អង្គភាពថ្នាក់ក្រោមជាតិផងដែរ។ ការងារកែទម្រង់រដ្ឋបាល សាធារណៈដែលក្រសួងមុខងារសាធារណៈកំពុងសហការ និងសម្របសម្រួលនាពេលនេះ គឺមិនមែន ជាការដាក់សម្ពាធ មិនមែនជាការវះកាត់ ឬជាដាក់វិធានការតឹងតែងចំពោះក្រសួង ស្ថាប័នទេ ផ្ទុយទៅវិញ នេះគឺជាការផ្តល់នូវការគាំទ្រ និងជំនួយបច្ចេកទេសចាំបាច់ដើម្បីធានាដល់ស្ថាប័នកាន់តែរឹងមាំ និងអនុវត្តបេសកកម្មរបស់ក្រសួងស្ថាប័នឲ្យមានឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

សូមយើងទាំងអស់គ្នាចាត់ទុកថាការងារកែទម្រង់គឺជាឱកាស ឱកាសក្នុងការកែលម្អខ្លួនឯង និងឱកាសក្នុងការកែលម្អអង្គភាពឲ្យកាន់តែប្រសើរឡើង។

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕

អត្ថបទដែលជាប់ទាក់ទង