ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់​ រំលោភសេពសន្ថវៈលើអនីតិជនអាយុ៨ឆ្នាំ

90

ខេត្តរតនគិរី៖​ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌស្រុកបរកែវ សហការជាមួយកម្លាំងប៉ុស្តិ៍ទីងចាក់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅថ្ងៃទី២៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៨ វេលាម៉ោង ៨ នៅត្រង់ចំណុចក្នុងផ្ទះល្វែងកម្មករស្នាក់នៅ ស្ថិតក្នុងភូមិលូត ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី ដែលពាក់ពន្ធ័ក្នុងករណីរំលោភសេពសន្ថវៈ លើអនីតិជន។

នគរបាលបានខ្លួនជនសង្ស័យម្នាក់ ដោយយោងតាមពាក្យបណ្ដឹង របស់ម្ដាយជនរងគ្រោះ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះឈ្មោះ ស ក-ញ ភេទស្រី អាយុ ៨ឆ្នាំ មានទីលំនៅសព្វថ្ងៃភូមិលូត ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី ។ជនសង្ស័យឈ្មោះ ហន ហាង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មករ មានទីលំនៅសព្វថ្ងៃភូមិលូត ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាក់កាតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង