ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបិទ មហាសន្និបាត លើកទី៤ របស់ ស.ស.យ.ក

107

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ៥ រោច ខែកត្តិក ឆ្នាំចសំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទ សន្និបាត តំណាងទូទាំងប្រទេស លើកទី៤ របស់សហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ។

មហាសន្និបាតនេះ មានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិការមកពីទូទាំង២៥ រាជធានី-ខេត្ត។ ម​ហាសន្និបាតនេះធ្វើឡើង ដោយផ្តោតការយកចិត្តទុកដាក់ លើការបូកសរុបការងារ ឆ្នាំ២០១២-២០១៨ និងទិសដៅការងារ ឆ្នាំ២០១៨-២០២០ព្រមទាំងការបោះឆ្នោត ជ្រើសតាំងសមាជិកជាមួយកិច្ចពិភាក្សា និងការអនុម័តលើការកែប្រែល ក្ខន្តិកៈនៃសហភាពសហព័ន្ធ យុវជនកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង