ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ដែលយកឈ្នះទីម័រខាងកើត ឡើងទៅកាន់ «វគ្គផ្ដាច់ព្រ័ត្រ» ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត នៃព្រឹត្តិការណ៍ប្រកួតពានរង្វាន់ AFF Women’s Cup 2024

28

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២ ខែធ្នូនេះ បានចូលរួមអបអរសាទរ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ដែលបានឈ្នះក្រុមបាល់ទាត់ជម្រើសជាតិនារីទីម័រខាងកើត ឡើងទៅកាន់ «វគ្គផ្ដាច់ព្រ័ត្រ» ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត នៃព្រឹត្តិការណ៍ ប្រកួតពានរង្វាន់ AFF Women’s Cup 2024 ដោយលទ្ធផល ៣ ទល់០ នៅNew Laos National Stadium នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ។

ប្រកួតក្រុមនារីកម្ពុជា ក្រោមការដឹកនាំរបស់លោក ឃួន ឡាបូរ៉ាវី បន្ដធ្វើបានយ៉ាងល្អដោយវគ្គទី១ បានបើការនាំមុខទៅលើក្រុមទីម័រខាងកើត ១គ្រាប់ដោយកីឡាការិនី សឿន វីផា នៅនាទី៣៥ មុនពេលបន្ថែម ២គ្រាប់ទៀត នៅនាទីចុងម៉ោង ធ្វើបានដោយកីឡាការិនី ពឿន គន្ធា រកបានទាំង ២គ្រាប់ម្នាក់ឯង នៅនាទី៧៣ និងនាទី៩០ ដើម្បីបញ្ចប់ឱកាសក្រុមទីម័រខាងកើត។

សម្រាប់ក្រុមជម្រើសជាតិនារីកម្ពុជា ត្រូវឈរចាំវគ្គផ្តាច់ព្រ័ត្រ រង់ចាំជួបក្រុមឈ្នះ រវាងក្រុមជម្រើសជាតិនារីសិង្ហបុរី និងឥណ្ឌូនេស៊ី ដែលត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនារាត្រីនេះ ។ រីឯការប្រកួតវគ្គផ្ដាច់ព្រ័ត្រ គ្រោងនឹងរៀបចំនាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ ដើម្បីស្វែងរកក្រុមជើងឯកពានរង្វាន់ AFF Women’s Cup 2024 ។

ការប្រកួតនេះដែរ នឹងជម្រើសយក ៣ក្រុមល្អជាងគេមានសិទ្ធិគ្រប់គ្រាន់ឈានទៅប្រកួតក្នុងពានរង្វាន់ ASEAN Women’s Championship នាឆ្នាំក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង