ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ នាយករដ្ឋមន្រ្តីឡាវ

19

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានប្រកាសស្វាគមន៍ចំពោះ ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្ដមបណ្ឌិត សនសៃ ស៉ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងលោកជំទាវមកកាន់ប្រទេសកម្ពុជា រយៈពេល២ថ្ងៃនេះ។

តាមបណ្តាញសង្គម សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងថា៖ «សូមស្វាគមន៍ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង លោកជំទាវ វណ្ណដាឡា ស៊ីផាន់ដន ក្នុងការអញ្ជើញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា និងសូមជូនពរឱ្យដំណើរទស្សនកិច្ចប្រកបដោយភាពជោគជ័យ និងរីករាយក្នុងការស្នាក់នៅកម្ពុជា»

សូមបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តីឡាវ និងភរិយា បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៤-០៥ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង