ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ត្រីកម្ពុជា-ឡាវ ជំរុញបើកច្រកព្រំដែនថ្មីរវាងខេត្តរតនគិរី និងខេត្តអាត់តាពើ និងពន្លឿនការសង់ស្ពានឆ្លងកាត់ទន្លេរពៅ

39

ភ្នំពេញ៖នាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ បានជំរុញឱ្យបើកច្រកព្រំដែនថ្មីរវាង ប្រទេសទាំងពីរ នៅក្នុខេត្តរតនគិរីរបស់កម្ពុជា និងខេត្តអាត់តាពើរបស់ឡាវ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ ការដឹកជញ្ជូន ក៏ដូចជាការ តភ្ជាប់ប្រជាជនរវាងប្រទេសទាំងពីរ។

ការជំរុញនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាង សម្តេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្ដម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។

ក្រៅពីជំរុញឱ្យបើកច្រកព្រំដែនថ្មីរវាងខេត្តរតនគិរី និងខេត្តអាត់តាពើ ហើយ នោះ ក្នុងជំនួបដដែលនោះ នាយករដ្ឋមន្ត្រីទាំងពីរប្រទេសទាំងពីរ បានលើក ទឹកចិត្តឱ្យបណ្តាក្រសួង និងអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរពន្លឿនការ ជ្រើស រើសទីតាំងសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ (ខេត្តព្រះវិហារ)-ទន្លេសេឡាំប៉ាវ (ខេត្តចំប៉ាសាក់) ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ថ្នាក់ដឹកនាំទាំងពីរមានជំនឿយ៉ាងមុតមាំថា ស្ពាននេះនឹងរួមចំណែក សម្រួល ដល់ ការដឹកជញ្ជូន ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការតភា្ជប់ប្រជាជ ន និងប្រជាជន រវាងប្រទេសទាំងពីរ ក៏ដូចជាការតភ្ជាប់នៅក្នុងមហាអនុតំបន់ មេគង្គ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង