ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសដាណឺម៉ាកផ្ដល់យន្តហោះចម្បាំង F-16 ក្រុមទីពីរ ដល់អ៊ុយក្រែន

62

ក្រុងកៀវ៖ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងនោថ្ងៃសៅរ៍ ទី៧ ខែធ្នូនេះថា យន្តហោះចម្បាំង F-16 ក្រុមទីពីររបស់ដាណឺម៉ាក បានមកដល់អ៊ុយក្រែនហេីយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ហ្សេលេនស្គី បានបង្ហោះសារលេីបណ្តាញសង្គម X ដូច្នេះថា « យន្តហោះចម្បាំង F-16 ក្រុមទីពី រ ដែលមកពីដាណឺម៉ាកបញ្ជូនមកអ៊ុយក្រែន ជាឧទាហរណ៍នៃភាពជាអ្នកដឹកនាំ របស់ដាណឺម៉ាក ក្នុងការរួមចំណែកការពារអាយុជីវិតមនុស្ស »។

សរុបមក ដាណឺម៉ាកផ្តល់ឱ្យអ៊ុយក្រែននូវយន្តហោះចម្បាំង F-16 ចែកចេញបីក្រុម។ តាមលោក ហ្សេលេនស្គី យន្តហោះចម្បាងក្រុមដំបូង ដែលផ្តល់ដោយដាណឺម៉ាកត្រូវបានយកទៅប្រេីប្រាស់សម្រាប់ការបាញ់ទម្លាក់មីស៉ីលរបស់រុស្ស៉ីរួចហើយ រួមទាំងការពារប្រជាពលរដ្ឋ និងសម្ភារៈសំខាន់ៗផងដែរ៕

អត្ថបទដែលជាប់ទាក់ទង