សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកាតា
ក្រុងដូហា, កាតា៖នៅព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ហាសសាន ប៊ីន អាប់ឌុលឡា អាល់ហ្កានីម (Hassan Bin Abdulla Al-Ghanim) ប្រធានរដ្ឋសភារដ្ឋកាតា។
គួរបញ្ជាក់ថានៅថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ ដែរលោក ហាសសាន ប៊ីន អាប់ឌុលឡា អាល់ហ្កានីម (Hassan Bin Abdulla Al-Ghanim) ប្រធានរដ្ឋសភា ប្រទេសកាតា បានរៀបចំ ពិធី លៀងសាយភោជនថ្ងៃត្រង់ ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកាតា៕